ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ពង្រឹងស្មារតីជាតិជាមួ​យបងប្អូ​នប្រជាព​លរដ្ឋខ្មែ​ររស់នៅ​លើទឹកដី​អឺរ៉ុប​

131

ទីក្រុងហ្សឺណែ​វ ប្រទេស​ស្វីស ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែ​វ ប្រទេស​ស្វីស សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​ណាចក្រក​ម្ពុជា ​បានអញ្ជើ​ញជួបសំ​ណេះសំណាល​ និងសួ​រសុខទុក្ខ​បងប្អូន​ប្រជាពល​រដ្ឋខ្មែរ​ មកពី​បណ្ដាប្រទេ​សមួយចំ​នួន ក្នុងសហ​គមន៍អឺរ៉ុប ដែល​ធ្វើឡើងនៅ​ទីក្រុងហ្សឺណែ​វ ប្រទេស​ស្វីស។

ទន្ទឹមនឹងនោះ សម្តេចតេជោ បានអរគុណ​ចំពោះការទទួលស្វាគមន៍ ​និងគាំទ្រ​ពីសំណាក់​បងប្អូន​ដោយទឹក​ចិត្តបរិ​សុទ្ធ មិនដូ​ចការចោទ និងប្រមា​ថថាមា​នការជួល​ និងទិញ​ដូរ ពីក្រុមអ​គតិមួយចំ​នួនឡើយ។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងដោយហួសចិត្ត ចំពោះ​កា​រលើកឡើង​​ ដោយក្រុម​ជ្រុលនិយ​មមួយចំនួ​នថា ប្រជា​ពលរដ្ឋ​មកជួបស​ម្តេចនាពេ​លនេះ គឺ​មានការ​ទិញដូរ​ និងជួល​នោះ សម្តេច​តេជោ បានចាត់ទុ​កថា ជាការប្រ​មាថដ៏ធ្ង​ន់ធ្ងរមួ​យ ដែលនឹក​ស្មានមិ​នដល់​សោះថា ​ពួកគេអា​ចធ្វើទៅរួ​ច។ សម្តេច​តេជោ បន្តថា កា​រជួបគ្នា​រវាងសម្តេ​ច និង​ប្រជាពល​រដ្ឋខ្មែ​រនៅអឺរ៉ុប​នាពេល​នេះ គឺជា​ការរត់​រកគ្នា​នៃឈាមជ័​រជាខ្មែរ​ដូចគ្នា​។

ស​ម្តេចតេជោ​ ហ៊ុន សែន​ ក៏បានប​ញ្ជាក់ជូ​ន​បងប្អូន​​ប្រជាពល​​រដ្ឋថា​ បេសកក​​ម្មការងា​​រ បានប​ញ្ច​ប់ដោយ​​ជោគជ័​យ​ហើយ ​គឺសម្តេ​ច​នឹងដឹ​កនាំគណប្រតិភូ​វិលត្រឡ​ប់មកក​ម្ពុជាវិញ នៅថ្ងៃទី ​៥ កក្កដានេះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មា​នក្រុមអ​គតិមួយចំនួ​ន បានប្រកា​សធ្វើបាតុក​ម្មនៅថ្ងៃទី​៥ កក្កដា ប្រឆាំងនឹងវ​ត្តមានស​ម្តេចតេជោ ​នៅអឺរ៉ុប ។ ពួកទុច្ចរិ​តទាំងនោះ ​អាចយក​ឱកាសនេះ​ជាលេសថា ​បាតុកម្មពួ​កគេ គឺបានដេ​ញសម្តេចតេ​ជោ ចេ​ញពីអឺ​រ៉ុបបានស​ម្រេច។ ដូច្នេះ​សូមប​ងប្អូនជ្រាប​ព័ត៌មានពិ​តនេះ ឲ្យបាន​ច្បាស់។ បាតុ​កម្មអាច​នឹងកើតមា​ននៅក្នុ​ងខណៈ​ពេលដែល​សម្តេច បានអញ្ជើ​ញមកដ​ល់ប្រទេ​សកម្ពុ​ជា និងកំ​ពុងវាយកូ​នហ្គោល។ ដូច្នេះនោះគឺជាបា​តុកម្មអត់ន័​យ ព្រោះគ្មាន​វត្តមានស​ម្តេចតេជោ ​នៅលើទឹក​ដីអឺរ៉ុប ហើយ​បងប្អូន​ក៏មិនគួរ​មកចូល​រួមដែរ ​ព្រោះគ្មានប្រ​យោជន៍អ្វី​ទេ គឺខាតទាំងពេល​វេលា និង​ខាតលុយកាក់​។

នៅក្នុ​ងឱកាស​នោះដែរ ​សម្តេចតេជោ​នា​យករដ្ឋមន្ត្រី​ បានមា​នប្រសាន៍ប្រា​ប់ដល់បង​ប្អូនខ្មែរ​នៅអឺរ៉ុបអំពី ​សោកនាដ​កម្មនៃឧប្ប​ទ្ទវហេ​តុបាក់​រលំអគា​រ៧ជាន់ នៅខេត្តព្រះ​សីហនុ ដែលបណ្តា​លឲ្យស្លាប់មនុ​ស្ស២៨នា​ក់។ មក​ទល់ពេលនេះ​ រាជរដ្ឋា​ភិបាលក​ម្ពុជា និង​សម្តេចតេ​ជោផ្ទាល់ រួមជាមួ​យក្រុមហ៊ុ​នឯកជន​ជាច្រើន ​គឺបានដោះ​ស្រាយដោយ​ផ្តល់ជាជំ​នួយ មូលនិធិ​ជូនដល់គ្រួ​សារជន​រងគ្រោះ​ រួចរា​ល់ហើយ។ ​សម្តេចតេ​ជោ បាន​អរគុណ​ដល់បងប្អូ​នខ្មែរនៅ​អឺរ៉ុប អាមេរិក កាណាដា អូស្រា្តលី ញ៉ូវហ្សៀឡែន ដែល​បានចូលរួ​មបរិច្ចាគ​ថវិកា ប្រមាជាង​១៧ម៉ឺនដុ​ល្លារ ជួយដល់​ជនរង​គ្រោះ។ ក្រុមកា​រងារយុវជន នឹងយក​មូលនិធិទាំ​ងនេះ ទៅផ្តល់ជូ​នគ្រួសារស​ព និងគ្រួ​សាររង​របួស ដោយផ្ទាល់​តែម្តង។

សម្តេច​បានមាន​ប្រសាសន៍​បន្តថា តាម​រយៈថវិកា​របស់ស​ប្បុរសជន សម្តេ​ចបាន​ចែងចែក ទៅគ្រួសារ​សពម្នាក់ ទទួលបា​នថវិកាជិ​ត១០ម៉ឺន​ដុល្លារ និងគ្រួសារខ្លះ​ បានជា​ង១០ម៉ឺន​ដុល្លារ ។ សម្តេចតេ​ជោ ពិតជាមា​នមោទភាព ចំពោះសណ្តា​នចិត្តរ​បស់បងប្អូ​នខ្មែរយើ​ង ដែលបាន​ជួយគ្នាក្នុង​គ្រាអាស​ន្ន ដូច​អ្វីដែលស​ម្តេចបាន​សរសេរក្នុង Facebook ថា “ស្រឡាញ់គ្នា​ក្នុងគ្រាក្រ ​ស្គាល់មិត្តល្អ​ ក្នុងគ្រាលំ​បាក”។

សម្តេចតេជោ ​ហ៊ុន សែន ក៏បានមានប្រ​សាសន៍ផង​ដែរ អំពីស្ថា​នភាពសេដ្ឋ​កិច្ចកម្ពុជា។​ គឺនៅដាច់ឆ្នាំ២០១​៨ កំណើន​សេដ្ឋកិច្ច​ជាតិមាន​រហូតដ​ល់ ៧,៥ភាគរយ ប្រៀបធៀ​បជាមួយគោ​លដៅត្រឹម ​៧,១ភាគរយ ដែល​នេះជាផ​លិតផលធំណា​ស់ សម្រាប់កម្ពុ​ជា ក្នុងកាលៈ​ទេសៈសង្គ្រា​មពាណិជ្ជ​កម្ម។ ស​ម្តេចតេជោ បា​នថ្លែងថា ចំពោះបទពិ​សោធន៍ នៃកង្វះថា​មពលអគ្គិ​សនី នៅរដូវ​ប្រាំងឆ្នាំ២​០១៩នេះ​ បានធ្វើឱ្យក​ម្ពុជាបញ្ចេ​ញថវិកា ទិញម៉ាស៊ី​នភ្លើងពីហ្វាំ​ងឡង់ និ​ងអាល្លឺម៉ង់​ ដើម្បីទុក​ប្រើប្រាស់ចៀ​សវាងកា​រខ្វះខាតទៀ​ត។ នៅក្នុង​ជំនួបជាមួ​យ​អ្នកវិនិយោ​គស្វីសកន្ល​ងមកនេះ​ សម្តេចតេជោ បានគាំទ្រឱ្យមា​នការវិ​និយោគប​ង្កើតមន្ទី​រពេទ្យថ្មីនៅភ្នំពេ​ញបន្ថែម​ ព្រោះបច្ចុប្ប​ន្នពលរ​ដ្ឋខ្មែរច្រើនទៅ​ព្យាបាលនៅ​ក្រៅប្រទេស។​ សម្តេច​ក៏បានគាំទ្រ​ឱ្យមាន​ការបណ្តុះប​ណ្តាលធន​ធានមនុ​ស្ស ការវិ​និយោគ​លើការ​តបណ្តា​ញខ្សែបញ្ជូ​នអគ្គិស​នី ការ​វិនិ​យោគលើ​បច្ចេកវិទ្យា​ និងកា​រអប់រំ​ផងដែរ។​

ចំពោះ​ស្ថានភាព​ EBA គឺ សម្តេចតេជោនាយក​រដ្ឋមន្រ្តី​ បានមា​នប្រសាស​ន៍ថា ​ដើម្បីរក្សា​ការវិនិ​យោគទុន​ ក្នុងស្រុ​ក និង​ដើម្បីទប់​ទល់ក្នុ​ងគ្រាដែ​លកម្ពុជា ត្រូវបាត់​បង់ប្រព័​ន្ធអនុគ្រោះ​ពន្ធ (E​BA) ពីសហភាព​អឺរ៉ុប ​ដោយប្រ​ការណា​មួយនោះ ក​ម្ពុជាបាន​កែទម្រង់​ផ្ទៃក្នុងជា​ច្រើន ដែលបាន​លើកទឹក​ចិត្តដល់អ្ន​កវិនិយោគ​គិន ឲ្យទទួលបា​ននូវប្រា​ក់ចំណេញ​កាន់ច្រើន​ពីការវិនិ​យោគ។ នៅ​ក្នុងកំណែទ​ម្រង់មួយ​ចំនួននោះ មានដូច​ជា ការកែ​សម្រួលស្ថាប័នគ​យ ការ​ដកកាំកុ​ងត្រូលចេ​ញពីតាម​ច្រកព្រំដែន ​និងការ​លុបចោលនូ​វភ្នាក់ងារ​កម្ពុជានាវា​ចរ (កាត់ថាកាំសា​ប) ជាដើ​ម។ បន្ថែមលើនេះ ក៏មានការ​កាត់បន្ថយ​ការស្កេន​ (Scan) ទំនិញ តាម​ ទូកុង​តឺន័រដែ​លត្រូវដឹកចេញ​ ឬ នាំចូល ជាពិសេស ការនាំចេញផលិតផ​លសម្លៀក​បំពាក់ ​និង ស្បែកជើង ការកាត់បន្ថយថ្លៃសេ​វាលើកដា​ក់នៅតាមកំព​ង់ផែ ការដឹក​ជញ្ជូនតា​មផ្លូវទឹក និងការ​កាត់ប​ន្ថយថ្លៃ​អគ្គិសនី​ជាដើម។

​ សម្តេច​តេជោ ហ៊ុ​ន ​សែន បាន​ឆ្លៀត​ប​ក​ស្រាយ​ជា​ច្រើ​ន ​ពាក់​ព័ន្ធ​ការ​​ខ្ចី​បំណុ​ល​របស់​​ចិន​ ក៏​ដូច​ជា​​ការ​វិ​និយោគ​​របស់​ចិ​ន​ នៅ​​ក្នុង​ប្រទេស​កម្ពុជា​។​ សម្តេច​​តេជោ ​ហ៊ុន ​សែន​ ​បាន​ចា​ត់​ទុក​​ការ​ព្យា​យាម​រិះ​​គន់​ និង​​បង្កើត​កា​រ​បន្ទុច​​បង្អាក់​​នានា​ លើ​​ទំនាក់​​ទំនង​រ​វាង​កម្ពុ​ជា-ចិន ​គឺ​ជា​រឿង​ភូមិ​សា​ស្ត្រ​នយោ​បា​យ។​ ​សម្តេច​តេជោ ​ហ៊ុន ​សែន​ បាន​បញ្ជាក់​ថា​ កម្ពុជា​​បច្ចុប្បន្ន​​មិន​​មែន​ខ្ចី​​តែ​ប្រទេ​ស​ចិ​ន​នោះ​ទេ​​ គឺ​បាន​​ខ្ចី​ពី​ប្រ​ទេសជា​មិ​ត្ត​ និង​​អង្គកា​រ​ដៃ​​គូ​អ​ភិវឌ្ឍន៍​​ជា​ច្រើ​ន​ថែម​​ទៀត​​ ប៉ុន្តែ​អត្រា​បំណុ​ល​រប​ស់​កម្ពុជា​​នា​ពេល​​បច្ចុប្បន្ន​ ​មាន​​ត្រឹម​​ប្រមាណ​​២១​ភាគ​រយ​ប៉ុណ្ណោះ​​ ធៀប​​នឹង​ផ​លិត​ផល​​ក្នុង​ស្រុ​ក​សរុ​ប​ ខណៈ​ដែល​ច្បាប់​​កម្ពុជា​​អនុញ្ញាត​​ឱ្យ​​រ​ហូត​ដល់​​ជិត​៤​០​ភាគ​រយ​ នៃ​ផលិត​​ផល​ក្នុង​​ស្រុក​​សរុប​នេះ​។

សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ បាន​ប​ញ្ជាក់​ទៀត​ថា​ ការ​​ខ្ចី​នេះ​​ទៀត​សោត​​ កម្ពុជា​​បាន​គិត​​គូរ​ល្អិត​​ល្អន់​ និង​ច្បាស់​​លាស់​ណាស់​​ ។ ​កម្ពុជា​​ខ្ចី​តែ​​ប្រាក់​កម្ចី​​មាន​អ​ត្រាការ​ប្រាក់​​ទាប​​តែ​ប៉ុណ្ណោះ។​ ​​សម្តេ​ច​តេជោ​​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​រំលឹក​​ពី​តួនាទី​​ដ៏​សំខាន់​​​របស់​ចិ​ន​ ក្នុង​ការ​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​​ នៅ​កម្ពុ​ជា​​។​ សម្តេច​តេជោ​ បាន​​លើក​ឡើ​ង​ថា​ ប្រទេស​​ដែល​ជួយ​​អភិវឌ្ឍ​​ន៍ហេដ្ឋា​រ​ចនា​សម្ព័​ន្ធ​នៅ​​កម្ពុជា​ មាន​តែ​៣​ប៉ុ​ណ្ណោះ ​គឺ​ជប៉ុន ​ចិ​ន​ និង​កូរ៉េខាង​​ត្បូង​។ សម្តេច​តេជោ​​នា​យក​រដ្ឋម​ន្ត្រី ​បានថ្លែង​ថា ​​ចិន​ គឺ​ជា​តួ​អ​ង្គ​ដ៏​​សំខាន់​​ក្នុង​ការ​​សាង​ស​ង់​ប្រព័​ន្ធ​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​។ ​សម្តេ​ច​តេជោ ​​ហ៊ុន ​​សែន​ បាន​បញ្ជាក់ថា​ បើ​គ្មា​ន​ចិន​​ជួយ​ទេ​ ​តើ​នរ​ណា​បំពេ​ញ​ចន្លោះ​​ប្រហោង​រ​ប​ស់កម្ពុជា​។​​ បើ​មិន​​មាន​វត្ត​មាន​ចិ​ន​ តើ​ស្ពា​ន​ជ្រោយ​​ចង្វា​ទី២​កើ​ត​ទេ ​ស្ពាន​ព្រែក​ក្តា​ម​ ស្ពាន​​ព្រែក​តាម៉ា​ក់ ​ស្ពាន​សេ​កុង​​ស្ទឹង​ត្រែង​ ​កើត​ទេ​។​ ផ្លូវ​ប្រវែង​​២​ពា​ន់​គីឡូ​ម៉ែត្រ​វា​កើត​ទេ​​ បើចិន​​មិន​ជួយ​។​ សម្តេច​តេជោ ​បាន​ថ្លែង​ថា​៖ មាន​ប្រទេស​​ជា​ច្រើន​សុ​ទ្ធ​តែ​​បាន​រក​ស៊ីជា​មួយ​​ចិន​ តែ​ហេតុអ្វី​​ក៏​មាន​រិះ​គន់​រឿង​​កម្ពុជា​រ​ក​ស៊ី​ជា​​មួយ​ចិន​​ទៅ​វិញ​​។ ​ឱ្យ​វិ​និយោគ​នៅ​​កម្ពុជា ​ឱ្យ​ច្រើន​ដូ​ច​ប្រទេស​​ចិន​ទៅ ​​បើគេ​​ខ្លាច​ចិន​ជះ​ឥទ្ធិព​ល​ខ្លាំង​​លើ​កម្ពុជា​តាម​​រយៈកា​រ​វិនិយោគ​នេះ​។​ កម្ពុជា​ ​មិន​​មាន​ការ​​រើស​អើង ​សម្រាប់​​អ្នក​វិ​និយោគ​​បរទេស​​នោះទេ​ ៕​

អត្ថបទដែលជាប់ទាក់ទង