ស្រ្តីម្នាក់សម្រាលកូននៅលើអូប័រតាមដងព្រែក ទាំងមេឃកំពុងព្យុះ ភ្លៀង
កោះកុង៖ មន្ទីរពេទ្យខេត្តកោះកុង បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មានស្រ្តីម្នាក់ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង បានសម្រាលកូននៅលើអូប័រតាមដងព្រែកទាំងមេឃកំពុងព្យុះ ភ្លៀង កំឡុងពេលគាត់ និងក្រុមគ្រួសារកំពុងធ្វើដំណើរតាមផ្លូវទឹក ។ ក្រោយពេលទទួលដំណឹងនេះភ្លាមក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានរូតរះទៅជួយសង្គ្រោះ និងដឹកគាត់មកមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ ព្យាបាលបន្តដល់ម្តាយ និងកូនឲមានសុវត្ថិភាព៕