ក្រុមការងារចុះជួយសង្កាត់ចោមចៅទី៣ ត្រៀមកម្លាំងជាស្រេច សម្រាប់ហែរក្បួនឃោសនាលើកទី២
ភ្នំពេញ៖ លោកនៅ សារឿន បានឱ្យដឹងនៅយប់ថ្ងៃទី១៣ កក្ដានេះថា៖សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ត្រៀមកម្លាំងដង្ហែរក្បួនលើកទី២ នៅថ្ងៃ១៤ ខែកក្កដា ២០១៨រួចហើយ ដោយគ្រោងជួបគ្នានៅម៉ោង៥និង៣០នាទីព្រឹក នៅវាលខាងមុខបន្ទាយរ៉ាដា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ក្នុងនោះមានការថ្លែងដោយលោកប្រធានក្រុមការងារ ចុះជួយខណ្ពោធិសែនជ័យ បន្ទាប់ពីចប់ ប្រធានតំបន់ឡើងទទួលទង់ ពីប្រធានអធិបតី រួចចេញដំណើរតាមតំបន់រៀងៗខ្លួន។
លោក នៅ សារឿន បានបន្តថា៖ សមាសភាពចូលរួមកម្លាំងមហាជនក្នុងសង្កាត់ ចំនួន១០០នាក់ ម៉ូតូ៥០គ្រឿង កម្លាំងប្រធានបក្សសង្កាត់ចំនួន៥០នាក់ រួមរថយន្ត៣គ្រឿង កម្លាំងក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះជួយសង្កាត់ចោមចៅទី៣ ចំនួន៣០នាក់ រថយន្ត៧គ្រឿង។
ក្នុងនោះក្រុមការងារ មន្ទីរសាធារណការ បានចាត់ចែងជា២ក្រុមគឺ លោក ញឹប ពិដោ រៀបចំមន្ត្រី១៥នាក់ រថយន្ត៤គ្រឿង
លោក ដួង ចាន់សារ៉ាត ដឹកនាំមន្ត្រី១៥នាក់ រថយន្ត៣គ្រឿង៕