ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បង្ហាញលទ្ធផលនៃការឆែកឆេរ​ទីតាំង​សន្និធិ​ផល​-​អនុ​ផល​ព្រៃឈើ​ ក្នុងក្រុងសៀមរាប ជាង៦០០ម៉ែត្រគូប

372

​សៀមរាប​៖​ កាលពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៤ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​៤៥​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ចំរុះ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ សំរឹទ្ធិ​ សុ​ខុន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​បង្ក្រាប​ និង​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​-​អនុ​ផល​ព្រៃឈើ​០១​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​ជាប់​នឹង​សណ្ឋាគារ​ អង្គរ​អេ​រ៉ា​ ANGKOR​ ERA​ HOTEL​ នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​-​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ប្រាប់​អោយ​ដឹង​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​-​អនុ​ផល​ព្រៃឈើ​នេះ​ ទទួល​បាន​លទ្ធផល​គឺ​ ឈើ​ចំរុះ​សរុប​ចំនួន​ ៥២៦.១៥៦​ម៉ែត្រគូប​ ក្នុង​នោះ​មាន​ប្រភេទ​ឈើ​គឺ​៖
-​ឈើ​អារ​តាប់​ លេខ​១​ចំនួន​ ២៧៣.៤៦២​ម៉ែត្រគូប​
-​ ឈើ​ប៉ា​កេ​ចំនួន​ ១៩០.៥៩៧​ម៉ែត្រគូប​
-​ ឈើ​សន្លឹក​ទ្វារ​ចំនួន​ ៣៩៦​ ស្មើ​២៥.៨៤៨​ម៉ែត្រគូប​
-​ ឈើ​គ្រោងទ្វារ​ចំនួន​ ១៨.៩០៤​ម៉ែត្រគូប​
-​ ឈើ​ក្តា​ចំនួន​ ២.៤៦០​ម៉ែត្រគូប​
-​ ឈើ​ដៃរណែង​ចំនួន​ ៥.៤៦០​ម៉ែត្រគូប​
-​ ឈើ​នី​វ​ ចំនួន​ ៩.៤២៥​ម៉ែត្រគូប​។​

​ក្រោយ​ពី​ក្រុមការងារ​បាន​វាស់វែង​ និង​ត្រួតពិនិត្យ​រួច​មក​ឃើញ​ថាៈ​
-​ឈើ​មាន​លិខិតអនុញ្ញាត​មាន​ចំនួន​ ២៧៤.៤៣៤​ម៉ែត្រគូប​។​
-​ ឈើ​គ្មាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​មាន​ចំនួន​ ២៥១.៧២២​ម៉ែត្រគូប​។​

​ចំពោះ​ឈើ​ដែល​លើស​ចំនួន​គឺ​គ្មាន​នៅ​ក្នុង​លិខិតអនុញ្ញាត​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ទីតាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ ៕

អត្ថបទដែលជាប់ទាក់ទង