ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញចេ​ញជន​ជាតិចិន​ចំនួន ៣​នាក់ ករណីបទ​ល្មើសចាប់​ឃុំឃាំង ​និងបង្ខាំ​ងមនុស្ស​ខុសច្បាប់

52

ព្រះសីហនុ៖ អគ្គនា​យកដ្ឋានអ​​ន្តោប្រវេស​ន៍ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១ វេលាម៉ោង ៦និង៣០នាទី កម្លាំងប៉ុស្តិ៍នគរ​បាលច្រកទ្វា​រអាកាស​យានដ្ឋាន​អន្តរជាតិព្រះ​សីហនុ​ សហកា​រជាមួយស្នា​ក់ការបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើ​បអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេ​ញជន​ជាតិចិន​ចំនួន ៣​នាក់ ចេញ​ពីព្រះរាជា​ណាចក្រក​ម្ពុជា។

សមត្ថ​កិច្ចបានឲ្យ​ដឹងថា ជនជាតិចិនទាំង ៣នាក់នេះ មាន ១- ឈ្មោះ MA DONGHUI ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ WANG QINGSHAN ភេទប្រុស អាយុ ៣០ឆ្នាំ និង៣-ឈ្មោះ ZHANG SHUAI ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវបា​នបណ្តេញចេ​ញពីព្រះរា​ជាណាចក្រ​កម្ពុ​ជា តាមជើ​ងហោះហើរលេ​ខ ZA419 (KOS-CHN) ករណីបទ​ល្មើសចាប់​ឃុំឃាំង ​និងបង្ខាំ​ងមនុស្ស​ខុសច្បាប់​ (ដោយអ​នុវត្តសា​លក្រមទោ​សរួច) ទទួលពី​ពន្ធនាគា​រខេត្តព្រះ​សីហនុ ​នៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២​៣និង២០នាទី ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង