យូដូចង់បញ្ចូលទៅក្នុងកម្មវិធីសិក្សាតែក្រសួងអប់រំថាមិនទាន់ទៅរួច
ភ្នំពេញ:ខេមរសហព័ន្ធកីឡាយូដូបានបង្ហាញពីចេតនាបញ្ចូលប្រភេទកីឡាមួយនេះទៅក្នុងកម្មវិធីសិក្សារួមទាំង
ដាក់ឲ្យមានការប្រកួតនៅកម្រិតបឋមសិក្សានិងឧត្តមសិក្សា ។
លោកណាំង រ៉ាវុធដែឡជាអគ្គលេខាធិការរបស់សហព័ន្ធបានលើកឡើងបែបនេះនៅក្នុងមហាសន្និបាតប្រចាំ
ឆ្នាំនាព្រឹកថ្ងៃទី៦មិថុនា ។ លោកម៉ិ កាដូដែលជាអគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានពន្យល់តប
ភ្លាមៗវិញថាមិនទាន់អាចធ្វើទៅបានទេ ។
លោកកាដូបន្តថាកម្ពុជាមាន២៥រាជធានី ខេត្តនិងស្រុកជាច្រើនមិនតែប៉ុណ្ណោះសាលារៀនក៏ច្រើនដូច្នេះបើចង់
ដាក់បញ្ចូលប្រភេទកីឡានេះទៅក្នុងកម្មវិធីសិក្សារួមទាំងការប្រកួតផងនោះទាល់តែសហព័ន្ធត្រូវមានគ្រូបង្វឹក ឬ គ្រូ
បង្គោលនៅតាមសាលារៀន ឬយ៉ាងហោចណាស់មានគ្រូពង្រាយតាមស្រុកទៀតទើបទៅរួច ។
យូដូបានធ្វើការកែទម្រង់និងរៀបចំសមាភាពសមាជិកប្រតិបត្តរបស់ខ្លួនជាថ្មីចាប់ពីឆ្នាំ២០១៧ដោយលែងឲ្យ
មានករណីគ្រួសារនិយមនៅក្នុងសហព័ន្ធតទៅទៀត ។ជាមួយនឹងការកែទម្រង់នេះសហព័ន្ធបានភ្ជាប់ទំនាក់ទំនងឡើង
វិញជាមួយអង្គការចាយកា(Jika)របស់កូរេ ភ្ជាប់ទំនាក់ទំនងជាមួយវិទ្យាស្ថានKODOKAN(KODOKAN Institute)
របស់ជប៉ុនដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ និង ភ្ជាប់ទំនាក់ាំទំនងជាមួយ All Japan Judo Federationដែល
មានអក្សរកាត់ថា(AJJF) ។
ជាមួយនឹងការភ្ជាប់ទំនាក់ទំនងឡើងវិញនេះខេមរសហព័ន្ធយូដូកន្លងមកបានរៀបចំឲ្យមានការប្រឡងខ្សែក្រ
វាត់ខ្មៅ និងដាន់ដោយគ្រូមកពីវិទ្យាស្ថានKODOKAN ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្វឹក ងាជ្ញាកណ្ដាល ចៅក្រមដោយ
គ្រូជនជាតិជប៉ុនKnji Kobayashi ទៀតផង ។
លោកហេង លីដែលជាប្រធានខេមរសហព័ន្ធយូដូបានទាមទារឲ្យសមាជិកប្រតិបត្តទាំងអស់ត្រូវធ្វើការងារជា
មួយគ្នាដោយស្មោះត្រង់ គោរពលក្ខន្តិកៈ អនុវត្តន៍ផែនការរបស់ក្រសួងអបាំរំយុវជន និង កីឡា និង គណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជា ។
ក្នុងករណីចាំបាច់ប្រសិនបើខ្វះកម្លាំងធ្វើការងារសហព័ន្ធអាចធ្វើមហាសន្និបាតវិសាមញ្ញបន្ថែមសមាជិកប្រតិបត្តបានទៀតសំខាន់ត្រូវតែធ្វើការងារឲ្យដើរ ។ ប្រធានសហព័ន្ធរូបនេះសំណូមពរឲ្យបណ្ដាអ្នកដែលមានចំណេះដឹង
ខាងយូដូខ្ពង់ខ្ពស់នោះជួយចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកជំនាន់ក្រោយផង ។