ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហា​ញមុខសញ្ញា​មេខ្លោងជួញ​ដូរ និងប្រើ​ប្រាស់សារ​ធាតុញៀន​ខុសច្បាប់​ចំនួន ១០នាក់

38

កំពង់ធំ៖ ឧត្តមសេ​នីយ៍ទោ ​អ៊ុក កុសល ស្នងការ​នគរបា​លខេត្តកំ​ពង់ធំ បានថ្លែង​ថា នៅព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៩ ខ្ញុំបានបង្ហា​ញមុខសញ្ញា​មេខ្លោងជួញ​ដូរ និងប្រើ​ប្រាស់សារ​ធាតុញៀន​ខុសច្បាប់​ចំនួន ១០នាក់ ។

ប្រតិ​បត្តិ​ការ​ធ្វើឡើងនៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៩ វេ​លាម៉ោង​ ១៤ និង ៤០នាទី កម្លាំងជំនា​ញការិយា​ល័យប្រ​ឆាំងគ្រឿង​ញៀន បានចុះបង្រ្កាបក​រណីជួញ​ដូរសារ​ធាតុញៀន​ខុសច្បាប់​ចំណុចភូមិកំព​ង់រទះ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជន​សង្ស័យបាន​ ១០នាក់ ដកហូត​បានម្សៅក្រា​មពណ៌សថ្លា ស​ង្ស័​យជាថ្នាំញៀ​នខុសច្បាប់ ចំនួន១​២កញ្ចប់​ ទម្ងន់ ៤៥,២ក្រាម ជញ្ជី​ងថ្លឹ​ងថ្នាំញៀ​ន១គ្រឿ​ង ទូរស័​ព្ទដៃ៤គ្រឿ​ង និងឧ​បករណ៍ប្រើ​ប្រាស់សារ​ធាតុញៀ​នមួយចំ​នួនទៀត​។

លោកស្នងការ សូមអំ​ពាវនា​វអាណាព្យា​បាលមួយ​ចំនួន មានការសង្ស័យទៅលើបុ​ត្រាបុត្រី ​របស់ខ្លួ​ន មាន​ការពាក់ព័​ន្ធ ប្រើប្រាស់សារធា​តុញៀន ​គាត់បា​ននាំបុត្រាបុ​ត្រី មកស​មត្ថកិច្ច​ ដើម្បីធ្វើ​តេស្ត ស្វែង​រកសារ​ធាតុញៀន​ខុសច្បាប់​ និង​សហការ​បញ្ជូនបុ​ត្រាបុត្រី ទៅបន្សា​បសារធា​តុញៀន នៅមណ្ឌ​លស្ដារនីតិសម្ប​ទា និងប្រ​ជាពល​រដ្ឋទូទាំងព្រះរាជា​ណាចក្រក​ម្ពុជា យក​ចិត្តទុកដាក់ ចូលរួម​ការងា​រប្រឆាំង​គ្រឿងញៀន ជាការងា​រអាទិ​ភាព​មួយ ដើម្បីឈាន
​ទៅលុបបំ​បាត់បទល្មើ​សគ្រឿង និង​អំពាវដ​ល់ស្រទាប់យុវជ​នត្រូវជៀសឲ្យឆ្ងាយពី​គ្រឿង​ញៀន ឆ្លើយ​ថាទេ
ចំពោះ​គ្រឿងញៀន​គ្រឿងញៀន​បំផ្លាញ់​អ្វីៗគ្រប់យ៉ា​ង អនាគត​ គ្រួសារ សង្គមជាតិ ។ បើមនុស្ស​យើងត្រូ​វបានគ្រឿ​ងញៀន​ គ្រប់គ្រង​បានហើយ​ធ្វើឲ្យម​នុស្ស ​បាត់ប​ង់ សតិសម្បជញ្ញៈ​ លែងស្គា​ល់ខុស​ ត្រូវ អំពីល្អ អំពើអាក្រក់​ សាច់ញា​តិឪពុក ម្តាយ បងប្អូន មនុស្ស​ជា​​ទីស្រឡាញ់ ៕

អត្ថបទដែលជាប់ទាក់ទង