ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលព្រះសីហនុថ្មី ប្រកាស​ពី​ជំហរ របស់​ខ្លួន​​ថា នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់ ទៅលើ​ជន​ទាំងឡាយ​ណា ដែល​រំលោភ​យក​ដី​ចំណី​មាត់​អូរ និង​ប្រឡាយ ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់

136

ព្រះសីហនុ ៖ ប្រព័ន្ធ​ប្រឡាយ​អូរ សំខាន់ៗ មមួយចំនួនធំនៅក្រុងព្រះសីហនុ​ត្រូវបាន​គេ​ឃុបឃិត​គ្នា ចាក់ដី​លុប វាតទី​យក​ធ្វើ​កម្មសិទ្ធិ ដោយ​ខុស ច្បាប់ និង ប្រឡាយ អូរ ខ្លះ ត្រូវបាន គេ​សាង​សង់ផ្ទះ រំលោក​ដី អូរ ត្រង់ៗ តែម្តង ជាហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អូរ​ប្រឡាយទឹក​ទាំងនោះ រួម​តូច​ចង្អៀត ទឹកភ្លៀង​ធ្លាក់​ម្តងៗ ជន់​លិច​ដោយសារ​ទឹក ហូរ​មិនទាន់។ ​ ទឹក​ជន់​លិច ក្លាយជា​បញ្ហា​ប្រឈម មកដល់​សព្វថ្ងៃនេះ គឺ​ដោយសារតែ ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង កង្វះ​ការ​ទទួល​ខុស​ត្រូវ របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។

ប៉ុន្តែ​សម្រាប់​ពេល​នេះ លោក គួច ចំរើន អភិបាល នៃ​គណៈ​ខេត្ត​ព្រះសីហនុ ដែល​ទើប​ឡើង​កាន់ តំណែង​ថ្មី ក្នុងពេល​ចុះ ពិនិត្យ​ជាក់ស្តែង លើ​ស្ថាន​ទឹក​ជន់​លិច លោក​បាន​មាន​ប្រសាសន៍​ថា នា​ពេល​ខាងមុខ បញ្ហា​ទឹកភ្លៀង​លិច​ផ្លូវ នឹង​លែង​មានទៀតហើយ សម្រាប់​ក្រុងព្រះសីហនុ ដោយ​នៅ ចំពោះ​មុខ បញ្ហា​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​សាលាខេត្ត បាន​និង កំពុង​រក​ដំណោះ​ស្រាយ ដោយ​កំណត់​ថា​ប្រឡាយ​បង្ហូរ​ទឹកភ្លៀង និង​លូ​ទឹក​កខ្វក់​ នឹង​ត្រូវតែ​ស្តារ កាយ​យក សំរាម ដែល​កក ស្ទះ​ចេញ និង​រៀបចំ​បោះបង្គោល​ព្រំ​ប្រឡាយ​ទៅតាម​កម្រិតស្តង់ដារ​របស់​ប្រឡាយ ដើម្បី​ការពារ​ទប់ស្កាត់​ការ ទន្ទ្រាន និង​រៀបចំ​ប្រព័ន្ធ​លូ​ខ្នែង ដើម្បី​សម្រួល​ក្នុងការ​លំហូរ​ទឹក​កខ្វក់ ជៀសវាង​ការកកស្ទះ​ជន់​លិច។​

បញ្ហា​នេះ លោក គួច ចំរើន ក៏បាន ប្រកាស​ពី​ជំហរ របស់​ខ្លួន​ផងដែរ​ថា នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់ ទៅលើ​ជន​ទាំងឡាយ​ណា ដែល​រំលោភ​យក​ដី​ចំណី​មាត់​អូរ និង​ប្រឡាយ ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏​សូម​អំពាវ​នាវ​ផងដែរ​ទៅដល់ ប្រជាពលរដ្ឋ សូម​ឲ្យ​មានការ​ចូល​រួម​ទាំងអស់គ្នា ដើម្បី​សម្រេច កិច្ច ការ​នេះ ប្រកបដោយ​ភាព​ជោគជ័យ​។​

​គួរ​បញ្ជាក់​ផងដែរ​ថា ប្រឡាយ​អូរ ដែលជា​ប្រឡាយ​មេ​ក្នុង​រំដោះ ទឹកភ្លៀង​ជន​លិច ក្នុង​ក្រុង​ព្រះសីហនុ មាន​ចំនួន​១៣​ខ្សែ ដោយ​ប្រឡាយ​អូរ​នីមួយៗ​ទាំងនោះ បើតាម មន្ត្រី​ជំនាញ បាន​ធ្វើការ​អះអាងថា មាន​ទំហំ ទទឹង មិនតូច​ជាង​២០​ម៉ែត្រ នោះទេ (​គឺ​ទំហំ​ក្នុង​ប្លង់​ប្រព័ន្ធ​) ប៉ុន្តែ​បច្ចុប្បន្ន ប្រឡាយ​អូរ បង្ហូរទឹក ទាំងនោះ មួយ ចំនួន ខ្លះ​នៅសល់​មិន​ដល់​ទំហំ​៣​ម៉ែត្រ នោះ​ទេ ដោយសារ​តែ​ការ​ឃុបឃិត​គ្នា ចាក់ដី​លុប វាតទី​យក​ធ្វើ​កម្មសិទ្ធិ ដោយ​ខុសច្បាប់ ជាក់ស្តែង ដូចជា​ប្រឡាយ​អូរ តំបន់ ស្រែ ត្រកួន តំបន់ អិ​ល​វី .​តំបន់​ក្រុមហ៊ុន លក់​ផ្ទះល្វែង (BS) តំបន់ បឹង​ព្រៃ​ក​ទប់ .​តំបន់​ម្លប់ តាប៉ាង​ជាដើម ដោយសារតែ​បញ្ហា​នេះ​ហើយ ទើប​ឲ្យ​មានការ​ជន់​លិច ទីក្រុង ជាប្រចាំ​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់។​

​តែ​ទោះបី​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ក្រុងព្រះសីហនុ សង្ឃឹមថា លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​ថ្មី​នឹង​មាន​ចំណាត់ការ​រឿង​នេះ បាន​ជោគជ័យ ជាមួយនឹង​ការអនុវត្ត​​ច្បាប់​លើ​ការ​ស្តារ ប្រឡាយ អូរ ឡើងវិញ​ទៅតាម​ទំហំ​ដើម របស់​អូរ ដែល​បាន កំណត់ ក្នុង ប្លង់​ប្រព័ន្ធ​រួច​ជា​ស្រេច ដល់ពេល​នោះ ទឹក​លិច ដោយសារ ទឹក ភ្លៀង​នោះ នឹង​លែងមានទៀតហើយ ប៉ុន្តែ​ក្នុងករណី អនុវត្ត​មិនបាន ទីក្រុង​ព្រះសីហនុ គឺ​ចប់​ហើយ គ្មាន​អ្វីដែល ត្រូវ​និយាយ​ទៀត​ទេ​៕​

 

អត្ថបទដែលជាប់ទាក់ទង