ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករ​ឆ្នាំនេះ​ធ្វើស្រែ​កើនឡើង​ជាង​១៣​ម៉ឺន​ហិកតា លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត កំពង់ឆ្នាំងអំពាវនាវ​ឲ្យប្រជា ពលរដ្ឋ​ថែរក្សា​ដំណាំ​ស្រូវ​អោយបាន​ល្អ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​

192

កំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​ បាន​និយាយឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ​ឆ្នាំ ២០១៨​នេះ​ថា​៖ ដោយសារ​កត្តា​ធម្មជាតិ មាន​ភ្លៀង​ធ្លាក់​ពី​ដើមរដូវ មាន​ចំនួន​ច្រើន​ផង​នោះ ការបង្ករ​បង្កើន​ផល​ស្រូវវស្សា​ឆ្នាំនេះ​ធ្វើបាន​លឿន និង​កើនឡើង​ជាង​១៣​ម៉ឺន ហិកតា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​កន្លងមក ។

​លោក ងិន ហ៊ុន បាន​បន្តថា៖ មកដល់ពេលនេះ ការ​បង្កបង្កើនផល​ស្រូវវស្សា​នៅក្នុង​ខេត្ត​សរុប​ធ្វើ បា ន​ប្រមាណ​ជាង​១១ ម៉ឺន​ហិកតា លើ​ផែនការ​ជាង ១២​ម៉ឺន​ហិកតា គឺ​ស្មើនឹង ៩០% នៃ​ផែនការ ដែល​តួលេខ​នេះ ល្អប្រសើរ​បំផុត​លើស​ឆ្នាំមុនៗ ។ សម្រាប់​ដំណាំ​រួមផ្សំ មកដល់​ពេល​គឺ​ដាំ​បាន​ជាង​៤ ពាន់​ហិកតា​លើ​ផែនការ ជាង​៨​ពាន់ ហិកតា គឺ​ស្មើនឹង​ប្រមាណ ៥០% នៃ​ផែនការ ។ ដោយឡែក ការចិញ្ចឹម​សត្វ គិត​ត្រឹម​ពេ ល​នេះ ខេត្តកំពង់ឆ្នាំង មាន​កសិដ្ឋាន​ប្រមាណ ១៣៨​កសិដ្ឋាន ក្នុងនោះ​មាន​ចិញ្ចឹម​មាន់​, ទា ,​ជ្រូក​, និង​ការចិញ្ចឹម​គោ ក្របី ជាដើម ។ ចំពោះ​បរិមាណ​សត្វ​ស្លាប មាន់​ទា​វិញ​មាន​ប្រមាណ​ជាង ២​លាន​ក្បាល , ជ្រូក​មាន​ប្រមាណ ៣០ ម៉ឺន​ក្បាល និង គោ ក្របី​មាន​ប្រមាណ ជាង ២០ ម៉ឺន​ក្បាល ។ ជាមួយគ្នានេះ នៅក្នុង​ឆ្នាំ ២០ ១៨​នេះ​យើង​បាន​បញ្ជូន កសិករ​គំរូ​លើ ផ្នែក​ចិញ្ចឹម​គោ​ទៅ​ប្រឡងប្រណាំង​ថ្នាក់ជាតិ បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ផងដែរ ។ ចំពោះ​បទល្មើស​ព្រៃឈើ និង​វិស័យ​ជលផល​វិញ លោក​បាន​បញ្ជាក់ថា​៖ មិនសូវ​កើតឡើង​ទេ ដោយសារ​ខែ​នេះ​ជា​រដូវ​បិទ​នេសាទ​។

​ទន្ទឹម​និង​ដំណាំ​ស្រូវ​បាន​បង្កបង្កើនផល​បាន​ច្រើន និង​ធ្វើ​លឿន​ជាង​ឆ្នាំ​កន្លងទៅ​ក្តី លោក​ប្រធាន​មន្ទីរ កសិកម្ម សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ទូទាំង​ខេត្ត សូម​ថែរ​រក្សារ​ការពារ និង​ថែទាំ​ដំណាំ​ស្រូវ​របស់ខ្លួន​ជា​ប្រ ចាំ​អោយ​បានល្អ ដោយ​ត្រូវដាក់​ជី ទប់ទឹក​ទុក​ក្នុង​ស្រែ កុំអោយ​ហូរ​ចេញ រហូត​ដល់ ពេល​ច្រូតកាត់ និង​ទទួល​ទិន្នផល​ខ្ពស់ ។ ជាមួយគ្នានេះ​ត្រូវ​តាមដាន​សភាពការណ៍ លើ​ដំណាំ​ស្រូវ របស់​យើង បើសិន​ជាមាន​សត្វ​ចង្រៃ​ឬ​ជំងឺ​រាតត្បាត​ផ្សេងៗ ទៅ​រាយការណ៍​ជាបន្ទាន់ ទៅ​ភ្នាក់ងារ​កសិកម្ម​ឃុំ ស្រុក ដើម្បី​រាយការណ៍​ជាបន្ទាន់​មក​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បីអោយ​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។
​លោក​ប្រធាន​មន្ទីរ​កិ​សកម្ម​ដដែល​បានបញ្ជាក់​អោយដឹងថា៖ សម្រាប់ តុល្យភាព​ស្បៀង​ឆ្នាំ​២០១៧ ខេត្តកំពង់ឆ្នាំង​នៅសល់​ស្រូវ​នាំចេញ​ជាង​៣០​ម៉ឺន​តោន ហើយ​លោក​រំពឹងថា នៅក្នុង ឆ្នាំ​២០១៨​នេះ​ខេត្តកំពង់ឆ្នាំង នឹង​អាច​សល់​ស្រូវ​ត្រូវ​នាំចេញ ប្រមាណ​ជាង​៣៥​ម៉ឺន​តោន ៕

អត្ថបទដែលជាប់ទាក់ទង