ស្លាប់ទាំង៣នាក់ម្តាយនិងកូន ប្តីនៅក្នុងផ្ទះ ដោយសារប្តីកំណាចចាប់ ចងរួចចាក់សាំងដុតផ្ទះ
(សៀមរាប)៖ បប្តីកំណាចឃោរឃៅមានទំនាស់ក្នុងគ្រួសារ បានចាប់ប្រពន្ធ និងកូនតូច ចងក្នុងផងក្នុងផ្ទះរួចចាក់សាំងដុតបណ្តាលឲ្យឆេះស្លាប់ទាំង៣នាក់ ក្នុងក្នុងភ្នក់ភ្លើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងថា ករណីហិង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ ហើយនហើយនៅមុនពេលកើតហេតុគ្រួសារមួយនេះ បានឈបានឈ្លោះប្រកែកគ្នា ពេលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែរត់ទៅផ្ទះសាច់ញាតិបំណងឱ្យគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំង២ដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ចាប់ប្រពន្ធចងចាក់សោពីខាងក្នុងហើយក៏ដុតផ្ទះបណ្តាលឲ្យស្លាប់ទាំង៣នាក់ក្នុងអណ្តាតភ្លើងតែម្តង។
លោកអធិការឱ្យដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះមុយ ររឿត អាយុ៥៨ឆ្នាំ។ ចំណែកជនបង្កឈ្មោះគង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចឈ្មោះមេត្តា ភេទប្រុស អាយុ២ខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។
ផ្ទះដែលរងការឆាបឆេះមានទំហំ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។ ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ ៕