ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីចិត្តព្រៃផ្សៃ ផូតផ្ទះ ហើយរត់ទៅចងកសម្លាប់ខ្លួន ព្រោះខឹងប្រពន្ធរត់ចោលផ្ទះ

89

ព្រៃវែង ៖ បុរសម្នាក់ជាប្ត៏ប្តីមានទំនាស់ជាមួយប្រពន្ធ ដោយសារ ខឹងប្រពន្ធរត់ចោលក៍ដុតផ្ទះខ្លួនឯងរួចចងកក្នុងបន្ទប់ទឹកខ្លួនឯងតែម្តង។

នគរបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃ០៦កើតខែអាសឍឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃអាទិត្យទី០៧ខែមិថុនាឆ្នាំ២០១៩ វេម៉ោង ៦ៈ៣០នាទីមានករណីអគ្គីភ័យឆេះផ្ទះ១ខ្នងទំហំ ៦គុណ១២ Mពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ឆេះអស់ទាំងស្រុង នៅចំណុចភូមិឆ្ពឹះ ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។ ការខូចខាត ទូរដាក់ខោអាវ ០១ ម៉ាសុីនត្រជាក់ ០១គ្រឿង ទូរទស្សន៍ ០១គ្រឿង ហើយសរុបការខូចខាត លុយដុល្លារចំនួន៣មុឺន។

នគរបាលបន្ថែមថា មូលហេតុនៃករណីនេះ គឺប្តីមានទំនាស់ជាមួយប្រពន្ធ ខឹងប្រពន្ធរត់ចោលក៍ដុតផ្ទះខ្លួនឯង រួចចងកក្នុងបន្ទប់ទឹកខ្លួនឯងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង