ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន បុរស៣នាក់ ដាក់ពន្ធនាគារខេត្តកណ្តាល រណីឃាតកម្មគិតទុកជាមុន រឹតកសម្លាប់ប្លន់យករថយន្ត

65

កណ្តាល៖ បំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន(រឹតកសម្លាប់ប្លន់យករថយន្ត) ដោយកងរាជអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនជនដៃដល់ ហើយបានបញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី៧កក្កដានេះ តុលាការបានចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារខេត្តកណ្តាល។

កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន(រឹតកសម្លាប់ប្លន់យករថយន្ត)។
បន្ទាប់ពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ អស់រយ:ពេលបីថ្ងៃ កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន(រឹតកសម្លាប់ប្លន់យករថយន្ត) បន្ទាប់ពីធ្វើការស៊ើបអង្កេត អស់រយៈពេលបីថ្ងៃ។

សូមបញ្ជាក់ថា ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ នៅវេលាម៉ោង ៨ និង៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសពតាមរយៈប្រកាសផ្សាយពត៌មាន (ភិនភាគនិងសម្លៀកបំពាក់សព)
គឺរកឃើញថា៖ ជនរងគ្រោះមានឈ្មោះ មឿក សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
រថយន្តជនរងគ្រោះដែលក្រុមជនសង្សយ័យកទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ដោយឡែកនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិ ឃុំបានធ្វើការត្រួតពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យ លើសាកសព គឺ៖ មានខ្សែភ្លើងពណ៌លឿង ប្រវែង ២,៦៤ម៉ែត្រ ចងកដៃទាំងសងខាង ចំនួន៣ជុំ និងមានខ្សែក្រវ៉ាត់ប្រវែង១.០៩ម៉ែត្រ។
តាមការសន្និដ្ឋានគឺជាករណីឃាតកម្ម សាកសពសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ក្រោយពីកម្លាំងជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ទើបឈានកំណត់បានមុខសញ្ញាជនសង្ស័យហើយបានធ្វើការពន្លាតដែនដីសម្ថកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រហូតបង្រ្កាបជាក់ស្តែងកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក០៤នាក់ ដូចខាងក្រោម÷ នៅវេលាម៉ោង១៩.៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ១.ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ ២.ឈ្មោះ ម៉ី សារិ ហៅ អាគិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
ម៉ោង១៩និង២៧នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងឃាត់ជនសង្សយ័ម្នាក់ទៀតឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្សយ័ទាំងបីនាក់បានសារភាពដូចៗគ្នា ថាពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់មនុស្សប្លន់យករថយន្ត កាលពីវេលាម៉ោង១.៣០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦A ម្តុំស្ពានលេខ២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ហើយបានយកសាកសពទៅចោលនៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងយករថយន្តជនរងគ្រោះទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនាំគ្នារត់គេចខ្លួនមកក្រុងបាវិត ខេត្តស្វាយរៀង ពិតប្រាកដមែន។
វត្ថុតាងចាប់យករួមមាន៖ រថយន្ត ចំនួន០១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AS-3209 (ផ្លាកលេខដោះចេញ)។ កាំបិតបុ័ងតោ ០១ ទូរស័ព្ទ ០៣គ្រឿង កាបូបស្ពាយ ០១ ខោខូវបោយជើងវែង ០១
អាវយឺត០៥ ខ្សែក្រវ៉ាត់០១និងខ្សែភ្លើង ព្រមទាំងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង