ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ​ ខួបលើកទី១១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

87

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​ព្រះវិហារ សហការជាមួយអាជ្ញាធរព្រះវិហារ រៀបចំពិធីអបអ​សាទរខួបលេីក ទី១១​ឆ្នាំ​ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្រោមអធិបតី ភភាពដ៏ខ្ពង់ខ្ពស់លោកជុច ភឿន រដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី​ ចឹក ហេង អភិបាលរង ខេត្តព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ ក្នុងឱកាស​នោះក៏មានការចូលរួមដាំកូនឈេី នៅវត្តមរកត​តេជោ​បុរី​ស្វរះ ភូមិធម្ម​ជាតិ​សម្តេច​តេ​ជោ​ ឃុំស្រអែម​ ស្រុកជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋទូទាំងប្រទេសរីករាយសាទរប្រកបដោយសេចក្តីមោទនៈ ចំពោះការដាក់បញ្ចូលទ្រព្យសម្បត្តិជាតិរបស់កម្ពុជាយើង ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នេះគឺជាកិត្តិយសជាតិ ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសទាំងឡាយលើឆាកអន្តរជាតិ។ប្រទេសមានសន្តិភាព ជាតិរីកថ្កុំថ្កើង!អបអរសាទរខួប ១១ឆ្នាំ នៃការបញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រះវិហារ ប្រាសាទ ដ៏ ពិសិដ្ឋ របស់ កម្ពុជា ដែល ស្ថិតនៅលើ ភ្នំ ដងរែក ត្រូវបាន ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក នា កិច្ចប្រជុំ ទី ៣២ របស់ គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ កាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុង កេ បិ ច ប្រទេស កាណាដា ។

អាជ្ញាធរជាតិព្រះវិហារប្រារព្វពិធីអបអរសាទរលើកទី១១នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព លោក២០០៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីកងពលធំអន្តរាគមន៍លេខ៣ កងពលតូចលេខ៧ និងលេខ៨ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ប្រាសាទ ព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ និងមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបចំនួន ៦០០នាក់។

នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លេីកទី១១ នេះគណ:អធិបតី និងអង្គពិធីទាំងមូលបានចូលរួមដាំដេីមឈេីចំនួន១១១១ដើមក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែនព្រះវិហារ។
គួរបញ្ជាក់ផងដែរថាប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ហេីយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានរៀបចំឲ្យមានគណកម្មការសម្របសម្រួលដេីម្បីអភិរក្ស និងលេីកតម្លៃប្រាសាទព្រះវិហារដែលមានប្រទេសចិននិងឥណ្ឌាជាសហប្រធាន និងមានប្រទេសមួយចំនួនទៀតជាសមាជិកដូចជា ប៊ែលហ្សិច បារាំង ជប៉ុន កូរ៉េ សហរដ្ឋអាមេរិច និងថៃ។ ជាមួយគ្នានេះប្រទេសហុង គ្រីនឹងបានចូលរួមចំណែកក្នុងការអភិរក្សនឹងជួសជួសជុលក្រុមប្រាសាទកោះកែរ តាមការស្នេីរបស់សម្តេចអគ្គមហាសេនាបតីតេជោតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ចំណែកលោកស្រី ភឿង សាក់កូណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួបជាមួយ​ លោកស្រី​ Christina Cameron អ្នកដែលគោះញញួរ​ ដាក់
បញ្ចូលប្រាសាទ​ ព្រះវិហារ​ ទៅក្នុងសម្បត្តិ​ បេតិកភណ្ឌពិភពលោក​ កាលពី​ ១១​ ឆ្នាំមុន​ ។ ១១​ ឆ្នាំ​ កន្លងផុត​ តែ​ ជនជាតិខ្ម​រ​ គ្រប់ៗ​ រូប​ នៅតែចងចាំជានិច្ច​ និងជារៀងរហូត​ នូវ​ សេចក្តី​ ក្លាហាន​ និង​ការសម្រេចដ៏​ត្រឹមត្រូវ​ មួយរបស់លោកស្រី​ ដែលនាំ​ យកថ្ងៃ​ ៧​ កក្កដា​ មកជាថ្ងៃប្រវត្តិសាស្រ្ត​ មួយទៀត​ ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រាសាទខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង