ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីរំលោភចូលក្នុងរបងលំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ ដោយគ្មានការអនុញ្ញាត
កំពត៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពត បានឃាត់ខ្លួនជនជាតិចិន៣នាក់ ជាបណ្តោះអាសន្ន នៅកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភចូលក្នុងរបងលំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ ដោយគ្មានការអនុញ្ញាត។
ប្រភពដដែល បានបន្តថា នៅវេលាម៉ោង 14និង37នាទី ថ្ងៃទី5 ខែកក្កដា ឆ្នាំ2019 កម្លាំងជំនាញការិយាល័យបទល្មើស
ព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូបាន ធ្វើការឃាត់ខ្លួនជនជាតិ
ចិន ចំនួន3នាក់ ដូចមាន ឈ្មោះខាងក្រោមៈ 1- JIANJIANDONG ភេទប្រុស អាយុ 34 ឆ្នាំ ជនជាតិ ចិន 2- ZHENG BAO JU
ភេទ ប្រុស អាយុ 51 ឆ្នាំ ជនជាតិ ចិន និង3- LIU JIN CAI ភេទប្រុស អាយុ 47 ឆ្នាំ ជនជាតិ ចិន ។ ការឃាត់ខ្លួនពួកជនជាតិចិនទាំង៣នាក់នេះ ករណីរំលោភចូលក្នុងរបងលំនៅដ្ឋាន ក្នុងចំការ និងរ៉ុករករ៉ែ ដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង 14 និង37 នាទី ថ្ងៃទី 5 ខែកក្កដា ឆ្នាំ2019 នៅចំណុចភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕