ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិកូរ៉េ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះសៀមរាប ដោយយកលុយជាង២លានដុល្លារចូលប្រទេសកម្ពុជា

41

កម្លាំងការិយាលយ័គយ និងរដ្ឋករប្រចាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េទាំង០២នាក់ ដែលនាំលុយជាង២លានដុល្លារ ដោយខុសច្បាប់ចូលប្រទេសកម្ពុជា។ ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២២០០០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ស៊ន សុភក្រ្ដ បានប្រាប់ឱ្យដឹងថា៖”ប៉ុស្តិ៍សៀមរាប សូមគោរពរាយការណ៍ជូន លោកសេនីយ៍ឯកប្រធាននាយកដ្ឋានច្រកទ្វារទី១មេត្តាជ្រាប៖ ថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ តាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន ប៉ុស្តិ៍បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋករប្រចាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន ២ នាក់ ដែលមានឈ្មោះ ដូចខាងក្រោម៖ ទី១ YOON WONGI, M, DOB: 07/10/1986, PN: M54310302។ ទី២ SONG HYUNHOO, M, DOB: 24/09/1975, PN: M41060548។ មូលហេតុ៖ នាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន ២,២០០,០០០$ (ពីរលានពីរសែនដុល្លារអាមេរិក) ដែលជនជាតិកូរ៉េខាងត្បូង ទាំង២នាក់ខាងលើ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះមាន៖ ក្រដាស់ប្រាក់ ១០០$ ចំនួន ២១៩០០សន្លឹក។ ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

យោងតាមបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ សាមីខ្លួនជនជាតិកូរ៉េទាំង២នាក់ខាងលើត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២២០០០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយនិងរដ្ឋករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង