មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តការ្តការងារថែទាំកំណាត់ផ្លូវជាតិល៦៤និងកាត់ដេីមឈើ ចេញពីសងខាងផ្លូវជាតិលេខ៦២
ខេត្ត្តព្រះវិហារ៖ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ដូចជាបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍មមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តការ្តការងារថែទាំកំណាត់ផ្លូវជាតិលេខ៦៤និងកាត់ដេីមឈើចេញពីសងខាងផ្លូវជាតិលេខ៦២ដើម្បីការពារខ្លាចដួលសង្កត់ប៉ះផ្លូវនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថានៅថ្ងៃទី០៧ ខែកក្កដា២០១៩នេះក្រុមការងារថែរទាំថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តការងារថែទាំកំណាត់ផ្លូវជាតិលេខ ៦៤ ប្រវែង ៥២.១៥គីឡូម៉ែត្រ(PK60+000 ដល់ PK112+150)ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បេីទោះបីមានភ្លៀងយ៉ាងណាក៏ដោយ ដេីម្បីធានាផ្លូវមិនមានសំបុកម៉ាន់ ថ្ងៃនេះបានបាញ់កៅស៊ូសៀល ស្នាមប្រេះ និងស្រុតចន្លោះ PK101+500 ដល់PK102+00 =៥០៥ម៉ែត្រការ៉េ។
ក្នុងថ្ងៃដដែលនោះក្រុមការងាររដ្ឋបាលស្រុករវៀង រដ្ឋបាលឃុំរមណីយនិងប៉ុស្តិ៍នគរបាលកម្លាំងប្រជាការពារភូមិមន្ត្រីឧទ្យានុរក្សប្រជាពលរដ្ឋនិងមានការចូលរួមពីក្រុមប្រឹក្សាស្រុកក្រុមការងារថែរទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការកាត់ដេីមឈើចេញពីសងខាងផ្លូវជាតិលេខ៦២ការពារខ្លាចដួលសង្កត់ប៉ះផ្លូវនិងប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវនេះ៕