ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ក្រោមព្រះរាជអធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅខេត្តក្រចេះ

44

នៅរសៀលថ្ងៃទី៨កក្កដានេះ លោករដ្ឋមន្ត្រី អមដំណើរដោយរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យវឌ្ឍនភាព និងការរៀបចំប្រព្រឹត្តឡើងទៅនៃព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីបានធ្វើការពិនិត្យរួច លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្តរបស់មន្ត្រីជំនាញ រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធដែលបាន រៀបចំព្រះរាជពិធីនេះយ៉ាងល្អប្រសើរ និងស្រស់ត្រកាលសម្រាប់ថ្ងៃស្អែក ៩ កក្កដា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី និងសហការីក៏បាន ធ្វើការបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះរាជបល្ល័ង្ក ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមតាមជួយឲ្យ ព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីនាថ្ងៃស្អែក សូមប្រកបដោយព្រះរាជសុវត្ថិភាព ព្រះរាជសុខភាព ព្រះកាយពលមាំមួន និងសូមឲ្យព្រះរាជកិច្ច របស់ព្រះអង្គទទួលបានជោគជ័យ ដើម្បីភាពកក់ក្តៅរបស់ ប្រជារាស្រ្តរបស់ព្រះអង្គជារៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង