មេប្រដាល់គុនខ្មែរផ្ដល់សម្ភារៈហ្វឹកហាត់ ដល់ក្រុមជម្រើសជាតិ និងជម្រើសជាតិថ្នាល
ភ្នំពេញ៖ថ្មីៗនេះមេសហព័ន្ធប្រដាល់គុនខ្មែរ គឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនដែលអមដំណើរដោយលោក
ហេង សុឃនអនុប្រធានសហព័ន្ ធនិងលោកអគ្គលេខាធិការម៉ិល កាដូបាននាំយកសម្ភារៈហ្វឹកហាត់ជាច្រើនមុខផ្ដល់ឲ្យ
ក្រុមកីឡាជម្រើសជាតិ និងជម្រើសជាតិថ្នាលដែល កំពុងហ្វឹកហាត់ក្នុងជម្រំប្រមូលផ្ដុំ ។
នេះជាកាយវិការល្អមួយរបស់ប្រមុខប្រដាល់រូបនេះ ក្នុងការផ្ដល់សម្ភារៈហ្វឹកហាត់ជាបន្ថែមលើសម្ភារៈហ្វឹក
ហាត់ដែលក្រសួងអប់រំយុវជន និង កីឡាផ្គត់ផ្គង់ឲ្យនោះ ។
លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺនបានថ្លែងនៅចំពោះមុខអ្នកប្រដាល់ទាំងអស់ថា សម្ភារៈទាំងនេះគឺបានមក
ដោយថវិការបស់លោកអនុប្រធានសហព័ន្ធហេង សុឃន ។អ្នកប្រដាល់ទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ មានវិន័យ ស្ដាប់គ្រូបង្វឹក និងហាត់ឲ្យអស់ពីសមត្ថភាព ។
សម្រាប់កីឡាថ្នាលគឺជាអ្នកបន្តវេនសម្រាប់ឆ្នាំ២០២៣ ចំពោះកីឡាឈុតធំគឺត្រៀមស៊ីហ្គេមលើកទី៣០នាចុង
ឆ្នាំនេះនៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី៣០វិច្ឆិកាដល់ថ្ងៃទី១១ធ្នូ ។
សូមបញ្ជាក់ថាប្រដាល់គុនខ្មែរគឺជាប្រភេទកីឡាដ៏មានសក្ដានុពល ដែលកាលពីស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧
នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះ ប្រភេទកីឡានេះដណ្ដើមបាន មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ
ហើយស៊ីហ្គេមលើកទី៣០នេះកម្ពុជារំពឹងទុកជាមុនថា នឹងបន្តដណ្ដើមបានមេដាយ ជាបន្តទៀតមិនខានឡើយ ។
លោកអេ ភូថងដែលជាគ្រូជម្រើសជាតិ និងលោកឡុង សាលវ័ន្ដដែលជាគ្រូជំនួយបានចាត់ទុកថាសម្ភារៈហ្វឹក
ហាត់ទាំងនេះពិតជាមានសារសំខាន់ណាស់ ក្នុងឱកាសនៃការប្រមូលផ្ដុំនេះ ។លោកទាំង២បន្តថាលោកនៅតែយកអស់ ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការបង្ហាត់ពួកគេឲ្យបានល្អ ។