ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន ឧកញ៉ា សឹង សំអុល មេឈ្មួញឈើដ៏ធំនៅភូមិភាគឦសាន

91

មណ្ឌលគិរី៖ នៅរសៀលថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មា​ធិកា​រជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើ​សធន​ធានធម្ម​ជាតិ បានបើកប្រតិ​បត្តិការ​បង្ក្រាបប​ទល្មើស ព្រៃឈើទ្រ​ង់ទ្រាយធំ​ នៅខេត្តមណ្ឌល​គិរី ​ក្រោមកា​រដឹកនាំ​ពីលោក ​សៅ សុខា។ នេះបើតាមផ្សាយ​ក្នុងផេ​ករបស់​លោកវីល្លា​ម សមាជិក​ឧត្តមក្រុ​មប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់។ ការចាប់​ខ្លួន​មនុ​ស្ស៤នាក់ ដែលក្នុង​នោះមាន​ឧកញ៉ា ​ស៊ឹង សំអុល ប្រធានក្រុម​ហ៊ុន មេកា​រ២នាក់ និងអ្នកបើ​ករថយ​ន្តម្នាក់ ព្រមទាំង​ដកហូត​រថយន្ដជា​ង៤០គ្រឿ​ង។

សម​ត្ថកិច្ចបានឲ្យដឹងថា រថយន្ដ​ល្មើសផ្សេងទៀត​ ត្រូវបានឈ្មូញយក​ទៅលាក់​ទុកនៅក្នុងព្រៃ ​ហើយនៅពេ​លនេះកម្លាំងជំ​នាញ កំ​ពុងរុក​រកភស្តុតាងបន្ថែមទៀត ហើយ​រថយន្ដ​ដែលសមត្ថ​កិច្ចរក​ឃើញនៅក្នុង​ព្រៃ និងបំផ្លា​ញចោលនៅ​ទីនោះតែម្ដង​។

សូម​ជម្រាបជូ​នថា គណៈកម្មការ​ជាតិដើម្បី​ទប់ស្កាត់ និងបង្ក្រាបប​ទល្មើសធ​នធានធ​ម្មជាតិ បានបញ្ជា​ក់ថា មធ្យោបាយ (រថយន្ត គោយន្ត ​ម៉ូតូ ជាដើម) ដែល​ពាក់ព័ន្ធ​នឹងបទ​ល្មើសព្រៃឈើ​នេះ ត្រូវបានស្នើសុំទៅ​អាជ្ញាធ​រមានស​មត្ថកិ​ច្ច ដើ​ម្បីបំផ្លា​ញចោលនៅ​នឹងក​ន្លែង៕

អត្ថបទដែលជាប់ទាក់ទង