ការប្រឡងយកបណ្ណបើកបរយានយន្ត លើកទី៧ ក្នុងឆ្នាំ២០១៩របស់មន្ទីរសាធារណការ ខេត្តព្រះវិហារ បេក្ខជន ចូលរួមប្រឡង២០នាក់ជាប់ ១៦នាក់
ខេត្តព្រះវិហារ៖ ការប្រឡងយកបណ្ណបើកបរយានយន្ត លើកទី៧ ក្នុងឆ្នាំ២០១៩ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានវត្តមានបេក្ខជនចូលរួមប្រឡង២០នាក់ ហើយក្នុងចំនួននេះមានបេក្ខជនដែលប្រលងមានជាប់ចំនួន១៦នាក់។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថានៅថ្ងៃ អង្គារ ០៨កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ ០៩ ខែ កក្កដា ឆ្នាំ២០១៩ គណៈកម្មការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) ជាលើកទី០៧ ក្នុងឆ្នាំ២០១៩ ដែលមានបេក្ខជនចូលរួមប្រឡងសរុប ២៤នាក់ក្នុងនោះ អវត្តមានចំនួន
០៤នាក់ បេក្ខជនប្រឡងធ្លាក់ចំនួន០៤នាក់បេក្ខជនប្រឡងជាប់ជាស្ថាពរចំនួន ១៦នាក់។
មន្ត្រីដដែលបានបញ្ជាក់ថា ការប្រឡងយកបណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រើរយៈពេលតែមួយថ្ងៃគត់ប៉ុណ្ណោះគឺ ប្រឡងទ្រឹស្ដីនៅពេលព្រឹក និងនៅពេលថ្ងៃប្រឡងដៃចង្កូត ហើយសម្រាប់បេក្ខជនដែលប្រលងជាប់ជាស្ថាពរនឹងទទួលបានបណ្ណបើកបរនៅពេលរសៀល។
“ចេះបើកបរយានយន្តច្បាស់លាស់ត្រឹមត្រូវ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌ទាំង១០ របស់អ្នកបើកបរយានយន្ត ជាពិសេសបានចូលរួមចំណែកយ៉ាងច្រើនក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”។
មន្ត្រីដដែលក៏បានសូមអោយប្រជាពលរដ្ឋនិងសាធារណៈជនទាំងអស់ ចុច Like និងShare Facebook page របស់មន្ទីរទទួលបានព័ត៌មានថ្មីបន្ថែមទៀត ជាពិសេសដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបាននូវព័ត៌មានទាន់ពេលវេលាដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន៕