ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាលក់ឡេថៃស្រីនាង ដកពាក្យបណ្ដឹង និងសុំទោសមហាជន ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់ការងារ និងកិត្តិយស

128

ភ្នំពេញ៖ នៅលើ page facebook ថ្ងៃទី 10 ខែកក្កដា តារាលក់ឡេលើ facebook ថៃស្រីនាង បានចេញសារមួយចុងក្រោយ ដោយសុំទោសដល់មហាជន ក៏ដូចជា សមត្ថកិច្ចនគរបាល និងថ្នាក់ដឹកនាំផងដែរ ចំពោះហេតុការណ៍ដែលនាង បានបង្ហោះរូបថតរបស់ខ្លួន ដែលពោរពេញ ទៅដោយស្នាមរបួសពេញផ្ទៃមុខ រាងកាយ ដែលរងពីការធ្វើបាបរបស់ប្រុសស្នេហ៍របស់នាង ដែលគេស្គាល់ឈ្មោះថា លោកទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ។ ថៃស្រីនាង ក៏បានសរសេររៀបរាប់បន្តថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ហើយជាពិសេសនាង បានបញ្ជាក់ចុងក្រោយថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះ កើតឡើង។

ថៃស្រីនាងបានសរសេរក្នុងផេកហ្វេសប៊ុកថា “នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រឡោតពេក  បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់ឲ្យមាន រឿងបែបនេះទៀតហេីយ   ម្យ៉ាងទៀត ខ្ញុំមិនចង់ឲ្យគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រច័ណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ  អធ្យាស្រ័យ និងអភ័យទោស ឲ្យគាត់ ព្រមទាំងនាងខ្ញុំផង
ខ្ញុំទាំងពីរ បានស្រឡាញ់គ្នា ពិតប្រាកដមែន   មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍  ពួកខ្ញុំផងចុះ ។ (( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ ))៕

អត្ថបទដែលជាប់ទាក់ទង