ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌ៧មករា ​បងបង្រ្កាបទីតាំងអ៊ិនធឺណិត មាន​បង្កប់​ល្បែងស៊ីសង​៤​ទីតាំង​

44


​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មករា​ដឹកនាំ​ដោយ​លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ​៧​មករា តំណាង លោក លីម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​ចម្រុះ​ចុះ​ត្រួតពិនិិត្យនិត្យទីតាំងផ្តល់សេវាកម្សាន្តអ៊ិនធឺណិ​ត ដែលមាន​លក្ខណៈ​ជា​ល្បែងស៊ីសង ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មករា កាលពីរសៀលថ្ងៃទី៩កក្កដា។

ក្នុងនោះ​កម្លាំង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យបាន​ចំនួន ៤ ទីតាំង​ដូចខាងក្រោម ៖ ទី​១-​នៅ​ចំណុច​ផ្ទះ​លេខ 32+33E0 ផ្លូវ​១៦៤ យីហោ 28B Wifi អ៊ិន​ធើ​ណេ​ត ត្រួតពិនិត្យ​ឃើញថា មាន​បង្កប់​ល្បែងស៊ីសង សម្ភារៈ​ត្រូវ​ដកហូត​រួមមាន ៖ -​កំ​ព្យូ​ទ័​រ​ចំនួន​១២​គ្រឿង​, – ម៉ាស៊ីន​ព្រី​ន​ក្រដាស​ភ្នាល់​បាល់​ចំនួន ៥​គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ ។​ ទី​២-​នៅផ្ទះ​លេខ 5E0 យីហោ បេស​ណេ​ត ផ្លូវ​១៦៤ ភូមិ​៣ សង្កាត់​អូរឫស្សី​៣ បាន​បិទទ្វារ ។​ ទី​៣-​ផ្ទះ​លេខ 6E0-E1 ផ្លូវ​លេខ​១៦៤ ភូមិ​៦ មាន​សម្ភារៈ​ចំនួន​១៥​ទូ ។​ ទី​៤-​ផ្ទះ​លេខ 98E0 ផ្លូវ​លេខ​១០៧ ក្នុង​សង្កាត់​អូរឫស្សី​៤ ដែលមាន​សម្ភារៈ​ដកហូត -​កំ​ព្យូ​ទ័​រ​ចំនួន ១២ គ្រឿង​, – ទូរទស្សន៍​ចំនួន ៤​គ្រឿង​, – ម៉ាស៊ីន​ព្រី​ន​វិក្ក​យ​ប័ត្រ ចំនួន​២​គ្រឿង​, – ម៉ាស៊ីនភ្លើង​១​គ្រឿង​, – តុ ២ កៅអី​១១ យកមក​រក្សាទុក​នៅ​នៅ​សាលាខណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង