ប្រជុំគណៈបញ្ជាការឯកភាពរាជធានីផ្តោតលើការដាក់វិធានការរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបញ្ហាបរិស្ថាននិងការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើង
ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកឃួងស្រេងនៅវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩នេះបាននិងកំពុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដើម្បីបន្តការដាក់វិធានការរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបញ្ហាបរិស្ថាននិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញលោករ័ត្នស្រ៊ាងមេបញ្ជាការប៉េអឹមរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤បានឡើងរាយការណ៍ពីលទ្ធផលការងារមួយចំនួនក្នុងនោះរួមមានការរាយការណ៍ពីលទ្ធផលនៃការអនុវត្តសេចក្តីណែនាំលេខ០១៣/១៨សណនចុះថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៨ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងខុនដូនិងបូរីនៅក្នុងរាជធានីភ្នំពេញ។
លទ្ធផលនៃការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងមួយល្វែង២ល្វែងលក់រថយន្តនិងលក់សំបុត្ររថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ។
សេចក្តីរាយការណ៍និងវិធានការរបស់លោកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញស្តីពីការគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍នៅក្នុងរាជធានីភ្នំពេញ។
មតិចូលរួមពិភាក្សារបស់សមាជិកសមាជិកាអង្គប្រជុំហើយចំពោះបញ្ហាផ្សេងទៀតនោះគឺបានលើកឡើងពីការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់អនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈតាមដងផ្លូវពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់៕