អភិបាលខណ្ឌដង្កោចុះសួរសុខទុក្ខនិងដាក់ថ្នាំអាល់ប៊ែតតាមខ្នងផ្ទះប្រជាពលរដ្ឋ, ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ៖កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំលោកអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមផ្ទះ និងដាក់ថ្នាំអាល់ប៊ែតតាមអាងទឹក ពាង និងធុងទឹក នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ដង្កោ ដើម្បីការពារកុំឲ្យមានដង្កូវទឹក បង្កឲ្យកើតជាមូសខ្លា ដែលជាប្រភពនៃការកកើតជម្ងឺគ្រុនឈាម។
ក្នុងឱកាសលោកអភិបាលខណ្ឌដង្កោបានអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្ទុកដាក់ការពារអានាម័យជុំវិញផ្ទះ លុបជង្ហុក បោចស្មៅមែកឈើចេញកុំឱ្យមូលធ្វើជំរកហើយនាំគ្នា ដាក់ថ្នាំអាល់ប៊ែតតាមអាងទឹក ពាង និងធុងទឹក នៅតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នាដើម្បីការពារកុំឲ្យមានដង្កូវទឹក បង្កឲ្យកើតជាមូសខ្លា ដែលជាប្រភពនៃការកកើតជម្ងឺគ្រុនឈាមដល់កូនចៅ៕