នាំមន្រ្តីបសុពេទ្យចុះផ្សព្វផ្សាយ និងត្រួតពិនិត្យសាច់ជ្រូក គោ មាន់ ទា,ចំណីអាហារ
ភ្នំពេញ៖បន្ទាប់ពីមានបញ្ហាជម្ងឺប៉េសអាព្រិកនោះមកកាលពីព្រឹកថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៩នេះលោកឯក និមល ប្រធានគណះកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានចុះសហការណ៍គ្នាជាមួយខាងមន្រ្តីបសុពេទ្យនៃមន្ទីកសិកម្មរាជធានីភ្នំពេញដែលដឹកនាំការងារនេះដោយលោកស្រ៊ឺ ភីរ៉ុងដោយបានចុះមកធ្វើការផ្សព្វផ្សាយ និង ត្រួតពិនិត្យទៅលើសាច់ជ្រូក គោ ក្របី មាន់ ទា។ល។និងចំណីអាហារនៅតាមបណ្ដាតូបឬស្តង់លក់និមួយៗក្នុងផ្សារបឹងកេងកងដើម្បីអោយបងប្អូនអាជីវករនិងអ្នកមកទិញសាច់គ្រប់ប្រភេទខាងលើនេះយកទៅធ្វើម្ហូបទទួលទានបានយល់ដឹងគ្រប់ៗគ្នាផងដែរ។
ក្នុងឱកាសនេះដែរលោកប្រធានផ្សារបឹងកេងកងឯក និមល បានអោយដឹងទៀតថានាពេលនេះមន្រ្តីជំនាញគាត់បានពន្យល់ណែនាំទៅដល់បងប្អូនអាជីវករដែលប្រកបមុខរបរលក់ដូរអំពីសាច់សត្វ មានជម្ងឺ និងសាច់សត្វ ដែលមានសុខភាពល្អនោះគឺ អំណោយផល ដល់ការធ្វេីជាម្ហូបអាហារសម្រាប់ទទួលទាន។ជាមួយគ្នានោះមន្រ្តីជំនាញគាត់ក៏បានលើកឡើង ថាជុំវិញបញ្ហាជម្ងឺ ប៉េស អាព្រិក លោក បញ្ជាក់ថា ជាប្រភេទជម្ងឺ ដែលមិនឆ្លងដល់មនុស្សនោះទេ គឺឆ្លងតែចំពោះប្រភេទសត្វតែប៉ុណ្ណោះ។ ដូចនេះសូមកុំព្រួយបារម្ភអីពេលទិញសាច់គ្រប់ប្រភេទយកទៅធ្វើម្ហូបនោះ។