រថយន្តដឹកអុសបើកទាល់តែដាច់កង់
កំពង់ស្ពឺ ÷ រថយន្ដខុសលក្ខណៈបច្ចេកទេសដឹកអុសឡ បង្កការភ្ញាក់ផ្អេីលទាំងព្រឹកនៅលេីកំណាំណាត់ផ្លូវជាតិលេខ៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មូលហេតុដាច់កង់រត់ចោលតួរថយន្ដ ទ្រាំទ្រលែងបាន កាលពីថៃ្ងទី១០ ខែកក្កដា ឆ្នាំ២០១៩។
ចន្លោះគីឡូម៉ែត្រលេខ 45_46 ផ្លូវជាតិ ៤ ក្នុងភូមិសាស្ត្រសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្តកូេរ៉ មួយគ្រឿង គ្មានផ្លាកលេខ (ជាប្រភេទរថយន្ដដឹកអុសឡលក់) បានដាច់កង់ក្រោយរត់ចោលតួរថយន្ដ ដោយសារតែទ្រាំទ្រលែងបានជាមួយទម្ងន់ដ៏ធ្ងន់ ពិសេសការបេីកបរមិនជួសជុលតែម្ដង ពីសំណាក់ថៅកែ។
មិនថាកន្លងមកសមត្ថកិច្ចពាក់ព័ន្ធមិនបានយកចិត្ដទុកដាក់ក្នុងការអនុវត្ដន៍ច្បាប់នោះទេ ប៉ុន្តែកត្តាជីវភាពប្រជាពលរដ្ឋ ទោះបីយ៉ាងណាសមត្ថកិច្ចនៅតែបន្ដអនុវត្ដន៍បានមុឹងម៉ាត់១០០%។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថានៅពេលខាងមុខនេះ កំលាំងនគរបាលចរាចរណ៍ ទូទាំងខេត្ត បានចេញប្រតិបត្ដិការពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកដែលមានគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមពីស្ថាប័នមន្ទីរសាធារណការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោកឧត្តមសេនីយ៍ សង្ឍឹមថាបទល្មេីសគ្រោះថ្នាក់ចរាចរណ៍ប្រាកដជាកាត់បន្ថយបានដោយសារតែការពង្រឹងអនុវត្ដន៍ច្បាប់ លេីសពីនោះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច តែងតែធ្វើការផ្សព្វផ្សាយអំពីបញ្ហាកត្តាច្បាប់និងការបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់មន្ទីរអង្គភាព សាលារៀន វត្ដអារ៉ាម រោងចក្រ នានា សំណូមពរអស់លោក លោកស្រី ជាម្ចាស់យានដ្ឋានជួសជុលរថយន្ត ម្ចាស់អាជីវកម្មរថយន្ដគ្រប់ប្រភេទ អ្នកបេីកបរមធ្យោបាយយានជំនិះទាំងអស់ រួមទាំងអ្នកបេីកបរទោចក្រយានយន្ដ អ្នកធ្វើដំណើរមេត្តាគឹតអំពីសុវត្ថិភាពជាចម្បង និងយកចិត្តទុកដាក់ខ្ពស់គោរពច្បាប់ចរាចរណ៍ ស្រលាញ់ជីវិតអ្នកដទៃ ស្មេីនឹងជីវិតយើង។
បច្ចុប្បន្នរថយន្តមួយគ្រឿងនេះ កំលាំងនគរបាលបានឃាត់ និងយករថយន្ដមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីសុំគោលការណ៍បញ្ឈប់មិនអនុញ្ញាតិឲ្យប្រើប្រាស់តទៅទៀត៕