អធិការរងនគរបាលខណ្ឌដូនពេញ លោកឈឹម វាន់នី ចង់កសម្លាប់ខ្លួន
ភ្នំពេញ៖ អធិការរងទទួលផែនអន្តរាគមន៍នៃអធិការនគរបាលខណ្ឌដូនពេញ លោកឈឹម វាន់នី ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅ ក្នុងវត្តសារាវ័ន្ត ។ ហេតុការណ៍ បង្កឲ្យមានការផ្អើលកាលពីវេលាម៉ោង១៩៖៣៥នាទីព្រលប់ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៩ នៅកន្លែងរោងទូកងក្នុងវត្តតាមបណ្តោយផ្លូវលេខ១៧៨កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ឈឹម វាន់នី ភេទប្រុស អាយុ៥២ឆ្នាំមានមុខរបរជានគរបាលខណ្ឌដូនពេញ តួរនាទីជាអធិការរង ទទួលផែនអន្តរាគមន៍មានស្រុកកំណើត នៅភូមិក្របៅឃុំក្របៅ ស្រុកកំចាយមាស ខេត្តព្រៃវែង។
តាមការបញ្ជាក់ពីសមត្ថកិច្ចដែលបម្រើការងារជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះបានបម្រើការជានគរបាលជាង៣០ឆ្នាំមកហើយដែលកូនចៅក្រោមបញ្ជាមួយណាក៏គេសសើរគាត់ថាគាត់ជាមេល្អនឹងស្លូតបូតតែងតែយកអាសារគេឯង មិនដែលធ្វើឲ្យកូនចៅស្អប់នោះឡើយហើយគាត់មានជំងឺជាច្រើនមុខជាប់នឹងខ្លួនទៀត ប៉ុន្តែប្រហែលជាង៤ខែមុនគាត់បានឈឺធ្ងន់ហើយទៅសំរាកព្យាបាលជំងឺម្តងហើយ។
លុះនៅពេលបានធូរស្រាលពីជំងឺ លោកបានត្រឡប់មក បម្រើការងារវិញដោយខំប្រឹងប្រែងទាំងឈឺទាំងជារហូត មកដល់ពេលនេះបែរជាគាត់គិតខ្លីបែបនេះទៅវិញដោយគេ ពុំបានដឹងថា ការធ្វើអត្តឃាតខ្លួនរបស់លោកអធិការរងរូប នេះមកពីបញ្ហាអ្វីនោះទេ តែអ្វីដែលគេសោកស្ដាយនោះគឺគាត់ជាមនុស្សល្អម្នាក់ជាអធិការងម្នាក់ដែលធ្វើឲ្យកូនចៅគ្រប់គ្នានាំគ្នាគោរពស្រឡាញ់គាត់គ្រប់គ្នា។
តាមការបំភ្លឺរបស់ឈ្មោះយូ សារ៉ុម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូឌុប ស្នាក់នៅកុដិលេខ៤៤ ក្នុងវត្តសារ៉ាវន្ត័ បាន ប្រាប់សមត្ថកិច្ចថា រូបគាត់បានឃើញលោក ឈឹម វាន់នី
នៅលើគ្រែក្នុងរោងដាក់ទូកងក្នុងវត្ត ហើយបានហៅហូប បាយពេលល្ងាចជាមួយប៉ុន្តែលោកលោក ឈឹម វាន់នី ឆ្លើយថាមិនទាន់ហូបទេ លុះប្រហែល២០នាទីក្រោយមកគាត់ បានហៅម្តងទៀតក៏នៅតែមិនព្រមហូប ស្រាប់តែមួយសន្ទុះក្រោយមកមានក្មេងស្រីម្នាក់អាយុប្រហែល១៤ឆ្នាំបានរត់មក ប្រាប់ថា មានមនុស្សចងកស្លាប់ក្នុងរោងដាក់ទូកងពេលនោះគាត់បានរត់ទៅមើលឃើញឈ្មោះឈឹម វាន់នី ចងកសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកបានរាយការណ៍ជូនសមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះហើយបានដឹកទៅមន្ទីរពេទ្យសង់ត្រាល់ដើម្បីជួយ សង្គ្រោះប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា បានស្លាប់បាត់ ទៅហើយ។
ឆ្លងតាមការសន្និដ្ឋាននិងពិនិត្យរបស់លោកគ្រូពេទ្យឧកញ៉ា នង សុវណ្ណារត្ន័ នឹងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយ សារចងកធ្វើអត្តឃាតប្រាកដមែន ។