ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើឈ្មួញរកសុីសុទ្ធតែថោកទាបយ៉ាងនេះ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ របស់លោកលឹមភ័ណ្ឌ

51

កំពង់ធំ៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ..។ល។

នៅលើបណ្តាញសង្គមហ្វេសក៏មានអ្នកបញ្ចេញយោបល់ជាច្រើន “យីហោមិនច្បាស់កុំផឹកអី កាលទៅស្រុកអូនឯង បងឃេីញគេលក់ច្រេីនណាស់ ហេីយបងអូនឯងក៏ទិញផឹកដែរ”, “នេះជាបញ្ហាផ្នត់គំនិត និងភាពអាត្មានិយម មានរឿងច្រើនដែលដោះស្រាយមិនចេញ”,”ងាប់តែគ្នាអ្នកនៅតាមជនបទមិនដឹងគំនិតរកសុីថោកទាបពួកអាចៃអស់នេះ , អោយតែថោកៗគ្នាចេះតែទិញផឹកហើយ។”,”បើចេះតែសំលាប់ខ្មែរគ្នាឯងដោយមិនចេះគិតបែបនេះតើថ្ងៃមុខនឹងទៅជាយ៉ាងណាទៅលោកអើយ?”។

សិប្បកម្មផលិតទឹកក្រូច យីហោ លឹមភ័ណ្ឌ ត្រូវបានគេដឹងថា បានបើកដំណើរការរាប់ឆ្នាំមកហើយ ដែលមានម្ចាស់ឈ្មោះ លឹម ភ័ណ្ឌ មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ។លោកលឹមភ័ណ្ឌ សម្ងំផលិតទឹកក្រូចអត់គុណភាពរាប់ និងក្លែងក្លាយរាប់ឆ្នាំ មកហើយរហូតក្លាយជាសេដ្ឋី កំពុងរត់គេចខ្លួន បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបទីតាំងរបស់ខ្លួន។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូចយីហោ លឹមភ័ណ្ឌ ដោយរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយនៅលើទីផ្សារក្នុងខេត្តកំពង់ធំ និងតាមបណ្តាខេត្តមួយចំនួនទៀត។

មហាជនជនកំពុងរង់ចាំមើលថា តើអាជ្ញាធរអាចចាត់វិធានការច្បាប់លើលោកលឹម ភ័ណ្ឌ នេះបានឬទេ?

អត្ថបទដែលជាប់ទាក់ទង