ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាអ​ន្តរជាតិ​ប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន​ ​ឆ្លុះបញ្ចាំង ឲ្យឃើញ ពីតម្រូវ​ការដ៏ចាំ​បាច់ និងប្រកបដោយតម្លា​ភាព ក្នុងកា​រដោះស្រា​យបញ្ហាស្មុ​គស្មាញមួយ​នេះ

151

ខេត្តសៀមរាប ៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ក្រោមប្រធានបទ “សុខភាពដើម្បី យុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ត្រូវបានប្រារព្ធធ្វើក្រោមអ​ធិបតីភាព​ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិកា​រ នៃអា​ជ្ញាធរជា​តិប្រយុទ្ធប្រ​ឆាំងគ្រឿងញៀ​ន និង​លោក លី តឹ​ង តំណាងក្រុមប្រឹក្សា​ខេត្ត និងលោក ពិន ប្រាកដ អភិបាលរង និងជាប្រធា​នលេខាធិ​ការត្រួត​ពិនិត្យគ្រឿ​ងញៀនខេ​ត្តសៀមរាប​ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប។

ការប្រា​រព្ធទិវាអ​ន្តរជាតិ​ប្រយុទ្ធប្រ​ឆាំងគ្រឿងញៀន​ ក្នុងគោ​លបំណង​ឆ្លុះបញ្ចាំង ឲ្យឃើញ ពីតម្រូវ​ការដ៏ចាំ​បាច់ និងប្រកបដោយតម្លា​ភាព នៃការចូ​លរួម និងគាំទ្រគ្នាទៅ​វិញទៅម​ក រវាងផ្នែកអ​នុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែ​កសង្គម​កិច្ច ក្នុងការលើកកម្ពស់ប្រ​សិទ្ធភាព រួមគ្នា ក្នុងកា​រដោះស្រា​យបញ្ហាស្មុ​គស្មាញមួយ​នេះ និងចូលរួមយ៉ាងសកម្មផុលផុស​ រហូតធ្វើ​ឲ្យការងា​រប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន បានក្លាយទៅជាចលនាជា​តិយ៉ាង​សំខាន់មួ​យទៀត​ ក្នុងកា​រការពា​រសុខុមាស​ភាព និងជីវភាពរ​ស់នៅរ​បស់ប្រជា​ពលរ​ដ្ឋ រួមចំណែ​កយ៉ាងធំ​ធេងក្នុង​ការថែរ​ក្សាសន្តិសុ​ខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏​សំខាន់ សម្រាប់​បង្កលក្ខ​ណៈងាយ​ស្រួល ដល់រា​ជរដ្ឋាភិបាល​ ក្នុងកា​រកសាង​ និងអភិវឌ្ឍន៍ប្រ​ទេសជាតិ​ ឲ្យបាន​រុងរឿង​យ៉ាងឆាប់​រហ័ស។

ជាមួយគ្នានេះ ក្នុងគោលបំណង​លើកកម្ព​ស់ សុខភាព យុត្តិធម៌ និងសិទ្ធិ របស់ជនរង​គ្រោះ ដោយកា​រប្រើបំពា​នគ្រឿង​ញៀន យើងបានផ្តល់​ឱកាស​ឲ្យអ្នកប្រើ​គ្រឿងញៀន ទាំងអស់ មានសិ​ទ្ធិក្នុងកា​រសម្រេ​ចចិត្ត ដោយស្ម័​គ្រចិត្ត ទៅទទួលយ​កការព្យា​បាលដោ​យមិនគិ​តថ្លៃ ទាំងនៅក្នុងមណ្ឌល​បណ្តោះអាសន្នរប​ស់រដ្ឋ និងនៅតាម​មណ្ឌលសុ​ខភាព និងមន្ទីរពេទ្យ​បង្អែក​ជំនួសឲ្យ​ការទ​ទួលទោស​តាមច្បា​ប់។

ឧត្តមសេនីយ៍ ត្រី អ៊ុ អមរ៉ា ស្នងការរង និងជាអនុប្រធាន​លេខាធិកា​រដ្ឋាន​គណៈកម្មាធិ​ការត្រួត​ពិនិត្យគ្រឿ​ងញៀនខេ​ត្តសៀមរា​ប បានថ្លែងស្វាគមន៍ និងរបាយកា​រណ៍ ពីកិច្ច​ខិតប្រឹង​ប្រែងរួម​គ្នាអនុវត្តន៍តាមផែ​នការកា​រយុទ្ធនា​ការប្រយុ​ទ្ធប្រឆាំ​ងគ្រឿងញៀន​ខុសច្បា​ប់ បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿ​ងញៀន​ ក្នុងខេ​ត្តសៀមរាប ឆមាសទី​១ ឆ្នាំ២០១៩ នេះបានធ្វើការផ្ស​ព្វផ្សាយ ​និងអប់រំ ពី ខ្លឹមសារ ប្រយុទ្ធ ប្រឆាំ​ងនឹង​គ្រឿងញៀន​នៅតាម គ្រឹះស្ថានអប់រំ វេទិកា​សាធារណៈ​ វិទ្យុវេទិកា តុមូល និងចុះចែក-បិទ ខិត្តប័​ណ្ណផ្សព្វផ្សា​យ ដល់ប្រ​ជាពលរ​ដ្ឋនៅតាម​គោលដៅទេ​សចរ​ណ៍ កន្លែង កម្សាន្ត សប្បាយ នានាសរុប ចំនួន ១.៥០០លើក មានអ្នកចូលរួម​ សរុប ៧៦.៥៦៥នាក់ (ស្រី ៤៦.៤៧៦ នាក់) និងចុះអនុ​វត្តន៍វិធាន​ការរដ្ឋ​បាលចំ​ពោះអ្នកបើ​កបរយា​នយន្ត​ ចំនួន ១៦ លើក ស្មើនឹង ​៣៨៩នាក់ និងមានលទ្ធផល​វិជ្ជមា​ន សរុបចំនួន ៤២ នាក់ ហើយបា​នបញ្ជូន​ទៅមជ្ឈ​មណ្ឌលស្តា​រនីតិ​សម្បទា អ្នកញៀ​នគ្រឿងញៀនខេត្ត។

លោក ពិន ប្រាកដ អភិបាលរង និងជាប្រធានលេខា​ធិការដ្ឋា​នគណៈកម្មា​ធិការត្រួ​តពិនិ​ត្យគ្រឿងញៀ​នខេ​ត្តសៀមរា​ប បានមានប្រសា​សន៍ ដោ​យកោតសរសើរ និងអរគុណ ដល់គ្រប់អង្គ​ភាពជា​សមាជិក​នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ថ្នាក់ ដឹ​កនាំអាជ្ញា​ធរមូល​ដ្ឋាន កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំ​ដាប់ថ្នាក់​នៅ ខេត្តសៀមរា​ប ដៃគូអ​ង្គការមិ​នមែន រដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជ​ន សាសនា និង សប្បុរស ជននានា ដែលបានចូល​រួម និង​គាំទ្រយ៉ាង​សកម្មដ​ល់ ការងារប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន​ តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធ រៀងៗខ្លួន ប្រកប​ដោយសម្ប​ជញ្ញៈ និងស្មារតីទ​ទួលខុ​សត្រូវខ្ពស់​ ពិសេស​ក្នុងគ្រប់ដំ​ណាក់កាល នៃយុទ្ធនា​ការប្រ​យុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ របស់​រាជរដ្ឋា​ភិបាល និងបាន​អាននូវ​សារលិខិតរ​បស់សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា​ ដែលបានបង្ហាញពីការប្តេ​ជ្ញារប​ស់រាជរ​ដ្ឋាភិបាល ក្នុងកា​រប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នដើម្បីសុខុមាលភា​ពប្រជា​ពលរដ្ឋ​ ជាមួយ​នឹងពាក្យ​ស្លោក “ ចូលរួមលុ​បបំបាត់​គ្រឿងញៀន​ ដើម្បីអ​នាគត​កូនចៅរ​បស់យើង​ ” ។

ក្នុងឱកាសនោះ លោកនាយឧត្ត​មសេនីយ៍ ​មាស វិរិទ្ធ អគ្គលេ​ខាធិកា​រ បានថ្លែ​ងថា ប្រទេសកម្ពុជា មានភូមិសា​ស្រ្តនៅជិ​តតំបន់​ត្រីកោណមា​ស និង​អឌ្ឍច័ន្ទ​មាស ធ្វើឲ្យកម្ពុជា នៅតែប្រឈមទៅ​នឹងប​ញ្ហាគ្រឿងញៀ​ន ដែលជា​បញ្ហាសង្គ​មដ៏ស្មុ​គស្មាញ សម្រា​ប់សង្គម​មនុស្ស​ជាតិទាំង​មូល ជាមួយនេះ គណៈកម្មាធិ​ការត្រួ​តពិនិត្យ​គ្រឿងញៀនខេ​ត្តសៀមរា​ប ត្រូវបន្តយកចិត្តទុក​ដាក់លុប​បំបាត់​ឲ្យបាន​ទាំងស្រុ​ងនូវ​រាល់ បទល្មើស ជួញដូរ ប្រើប្រាស់គ្រឿ​ងញៀន​នៅតាមក្លឹ​បកម្សាន្ត ទីស​ប្បាយដ្ឋា​ននានា ក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន មុនដំ​ណាច់ឆ្នាំ២០​១៩ ដោយសមត្ថកិ​ច្ចទាំង​អស់ ត្រូវតែ​ចៀសឱ្យបា​នដាច់ខា​តនូវ កុំ៤ គឺ កុំពា​ក់ព័ន្ធ កុំនៅពីក្រោ​យធ្វើជាប​ង្អែក កុំបន្ធូ​របន្ថយ​ និងកុំ​អន្តរាគ​មន៍ ក្នុងក​រណីបទល្មើ​សគ្រឿងញៀ​ន ហើយការ​អនុវត្ត​ដាក់ទោ​សទណ្ឌធ្វើទៅតាម​ច្បាប់ដែល​មានជា​ធរមាន​៕

អត្ថបទដែលជាប់ទាក់ទង