ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន នាំយកអំណោយកាកបាទក្រហម ផ្តល់ជូនជនចាស់ជរា ក្រីក្រ ពិការ៣០គ្រួសារ នៅសង្កាត់ទន្លេបាសាក់

65

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្វះខាត ចំនួន៣០គ្រួសារ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

  អភិបាលខណ្ឌចំការមនលោក ថេង សុថុល មានប្រសាសន៍ក្នុងពិធីប្រគល់អំណោយថា៖ក្នុងនាមកាកបាទក្រហមរាជធានី និងអនុសាខាកាកបាទខណ្ឌចំការមន ដោយទទួលបាននូវព័ត៌ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងនាមសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានចាត់អោយក្រុមការងារចុះនាំយកអំណោយដើម្បីជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋដែល កំពុងមានការខ្វះខាតចាំបាច់ចំពោះមុខ លើសពីនេះសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តាំផ្ញើរសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផងដែរ។ 

លោកបន្តថាអំណោយទាំងនេះ គឺជាអំណោយដែលកើតចេញពីទឹកចិត្តនិងបេះដូងមនុស្សធម៌រួមគ្នា សំរាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតចំពោះមុខ។ លោកអភិបាលខណ្ឌចំការមនក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាដើម្បីការពារសន្តិភាពដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺដើម្បីការរីកចំរើននិងអភិវឌ្ឍនៅក្នុងប្រទេស ទាំងការរៀនសូត្រ និងចំណេះដឹងសំរាប់ជាកូនចៅជំនាន់ក្រោយផងដែរ។

  គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរា ពិការ ចំនួន ៣០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបានអំណោយអង្ករ៣០គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង