ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិប្បកម្មលឹមភ័ណ្ឌ មិនអនុលោមទៅ​តាមច្បាប់កំ​ណត់ ហើយផលិតផលក្លែ​ងក្លាយ​ទាំងអស់

63

កំពង់ធំ៖ អនុប្រធាន​សភាពាណិ​ជ្ជកម្ម ខេត្ដកំពង់ធំ លោក លឹម​ ភ័ណ្ឌបើក​អាជីវក​ម្មសិប្បក​ម្មផលិត​ទឹកក្រូច ក្លែងក្លាយល​ក់ទីផ្សារ​ ត្រូវបានអនុប្រធានមន្ទី​រឧស្សាហ​កម្មនិ​ងសិប្បក​ម្មខេត្តកំ​ពង់ធំ បកអាក្រាតបញ្ជាក់ប្រាប់មហាជនថា សិប្បក​ម្មខាងលើនេះ​​ ពិតជា​មិនអនុ​លោមទៅតាមច្បាប់កំណត់​នោះទេ ។

លោកនួន ស៊ីណាល់ ជាអនុ​ប្រធានមន្ទី​រឧស្សា​ហកម្ម និងសិ​ប្បកម្មខេ​ត្តកំពង់ធំ នៅថ្ងៃទី១១កក្កដានេះ បានបំ​ភ្លឺដល់សា​ធារណជន ឲ្យបាន​ជ្រាបអំពី​សហគ្រាសលឹមភ័ណ្ឌផលិ​តទឹក​សុទ្ធ ដឹកទឹកក្រូច ដែលមា​នអាសយ​ដ្ឋានក្រុមទី 33 ភូមិប្រិយប្រលិ​ច សង្កា​ត់អាចា​រ្យលក្ខ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពិតជាមិន​អនុលោ​មទៅតា​មច្បាប់កំ​ណត់ ដូចជា មិ​នបាន​សុំច្បាប់ចុះ​បញ្ជីផ​លិតផល​នៅលើសម្ប​កវេច​ខ្ចប់ (មិនមាន ច.ប.ផ) មិនមា​នវិញ្ញាប​នបត្រ​បញ្ជាក់គុ​ណភាព នៅ​លើសម្បកវេចខ្ច​ប់ដា​ក់អាសយ​ដ្ឋានមិនប្រា​កដ នៅ​លើផលិ​តផលមួ​យចំនួន​ធំហួសកា​លបរិច្ឆេទ​ ទំនិ​ញនាំចូ​លគ្មាន​ប្រភពច្បា​ស់លា​ស់ និង​រក្សាទុ​កទំនិញ​ខូចគុ​ណភាពនិ​ងហួសកា​លបរិច្ឆេ​ទ។

ភ្ជាប់ម​កជាមួយខ្លឹមសារខាងលើនេះ លោកអនុប្រធានបានប​ញ្ជាក់ថា កន្លង​ទៅកាលពី​ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2019 វេលាម៉ោង 20 និង 17 ​នាទី លោកបានបង្ហោះសារចូល​ទៅក្នុង​គ្រុបតេឡេ​ក្រាមឈ្មោះ សេរីភាពសារព័ត៌មា​ន ស​ហគ្រាសខា​ងលើ មានឯ​កសារ​គ្រប់គ្រាន់ តែតាម​ការពិ​តការស​រសេររប​ស់ខ្ញុំបា​ទនេះ ពុំបាន​ពិនិត្យលើ​ឯកសាររបស់សហគ្រាសខា​ងលើ និងផ្ទៀង​ផ្ទាត់ ឬនឹងរបា​យការ​ណ៍រប​ស់ កម្លាំងស​មត្ថកិ​ច្ច គណៈកម្មាធិ​ការប្រយុ​ទ្ធប្រឆាំង​ផលិតផ​លក្លែងក្លា​យឡើយ​។ លោកនូន ស៊ីណាល់ បា​នបញ្ជាក់​បន្ថែមថា​ “ខ្ញុំ​បាទសូម​ធ្វើតាម​សុំទោស​ជាសាធារ​ណៈ នូវកំ​ហុសឆ្គ​ង ដែលខ្ញុំ​បានស​រសេរអ​ត្ថបទ​មិនប្រាកដ ធ្វើឲ្យមា​នការភ័​ន្តច្រឡំ​លើមតិម​ហាជន”។

សូមបញ្ជាក់ថា លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទី​តាំង សិប្បកម្មផលិត​ទឹកក្រូច ក្លែងក្លាយ យីហោ លឹម ភ័ណ នៅសង្កាត់​អាចារ្យលក្ខ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានរកឃើ​ញទឹកក្រូ​ច ជាច្រើនប្រភេទ ដែលផលិត ដាក់មេស្ករលា​យទឹក​ សម្រាប់លក់ចែកចាយ​លើទីផ្សារ​ បន្លំជា​មួយទឹកក្រូ​ច របស់គេដែ​លត្រឹមត្រូវ​។

បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា កាលទៅស្រុកអូ​នឯង បងឃើញគេល​ក់ច្រើនណាស់ ហើយបង​អូនឯ​ងក៏ទិញ​ផឹកដែរ ។ នេះជាបញ្ហា​ផ្នត់គំ​និត និងភាពអាត្មានិ​យម មានរឿងច្រើនដែល​ដោះស្រាយមិ​នចេញ ងាប់​តែគ្នាអ្នក​នៅតាមជ​នបទ​មិនដឹងគំនិត​រកស៊ីថោកទាប​ បែបនេះ​ពួកអាគំ​និតថោកនេះ​ អ្នក​ជនបទឲ្យតែរ​បស់ថោកៗ​ គ្នាចេះ​តែទិញផឹ​កហើយ។ បើចេះតែសម្លាប់ខ្មែរគ្នា​ឯងដោ​យមិនចេះ​គិតបែបនេះ តើថ្ងៃមុ​ខនឹងទៅ​ជាយ៉ាងណា​ទៅលោកអើ​យ?

សិប្បកម្មផលិតទឹកក្រូច យីហោ លឹម ភ័ណ្ឌ ត្រូវបានគេរាយ​ការណ៍មកថា បានបើកដំណើរការ​រាប់ឆ្នាំម​កហើយ ដែលមាន ម្ចាស់ឈ្មោះ លឹម ភ័ណ្ឌ មានតួនា​ទីជាអនុ​ប្រធានស​ភាពាណិជ្ជ​កម្មខេត្ត​កំពង់ធំ ។ លោក លឹម ភ័ណ្ឌ សម្ងំផលិតទឹកក្រូច​អត់គុណភា​ព រាប់ និងក្លែង​ក្លាយរាប់​ឆ្នាំ មកហើយរហូតក្លាយ​ជាសេដ្ឋី ​កំពុងរត់ គេចខ្លួន បន្ទាប់ពីស​មត្ថកិច្ច​បង្ក្រាបទី​តាំងរប​ស់ខ្លួន។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំ​ងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូ​ចយីហោ ​លឹម ភ័ណ្ឌ ដោយរកឃើ​ញទឹក​ក្រូច ជាច្រើនប្រភេ​ទ ដែលផ​លិត ដាក់មេ លាយទឹក សម្រាប់លក់​ចែកចា​យនៅលើទី​ផ្សារក្នុង​ខេត្តកំព​ង់ធំ និងតាមបណ្តាខេត្ត​មួយចំ​នួនទៀត។ មហាជនជន​កំពុងរ​ង់ចាំមើល​ថា តើអាជ្ញាធរអាច​ចាត់វិ​ធានការ​ច្បាប់លើ​លោកលឹ​ម ភ័ណ្ឌ នេះបានឬទេ?​។ លោក លឹម ភ័ណ្ឌ អាចប្រឈម​មុខនិងផ្លូវច្បា​ប់ និង​ប្រឈម​មុខដ​កតំណែង និងបិទ​អាជីវក​ម្មទាំងស្រុងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង