បញ្ជូនយុវជន សួង នាគព័ន្ធ ទៅតុលាការ ករណី ដឹកនាំមនុស្សមួយក្រុមទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ របស់សពបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជូនយុវជនម្នាក់ឈ្មោះ សួង នាគព័ន្ធ ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមច្បាប់ ករណី ដឹកនាំមនុស្សទៅរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ របស់សពបណ្ឌិត កែម ឡី នៅស្តារម៉ាតស្តុបបូកគោ។ ចំណែកយុវជនកូនភ្លោះពីរនាក់បងប្អូនត្រូវសមត្ថក៨ច្ចដោះលែង។
សូមបញ្ជាក់ថា យុវជន សួង នាគព័ន្ធ, យុវជនកូនភ្លោះ ជុំ ហួត និងជុំ ហួរ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នៅពេលពួកគេ ដឹកនាំមនុស្សមួយក្រុម ទៅរៀបចំពិធីដុតធូប និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី នៅចំណុចស្តារម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយគ្មានអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
ក្រោយសាកសួរ សមត្ថកិច្ច ដោះលែងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឲ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃដដែល និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕