ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគ្រាស​ផលិតទឹកបរិសុទ្ធនិងទឹកក្រូច​ យីហោ លឹម ភ័ណ្ឌ លក់ចែកចាយទូទាំងប្រទេស​​អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​

82

ភ្នំពេញ៖ នៅថ្ងៃទី១១កក្កដានេះ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ (គ.ប.ផ.ក.) បានប្រកាសពីលទ្ធផលនៃ ការចុះឆែកឆេរ​ បង្រ្កាប ដកហូតវត្ថុតាង​ និងបិទទីតាំង​សហគ្រាស​ ផលិត​ ចែកចាយ​ និង​ស្តុកទុកនូវ​ ផលិតផល​ទឹកបរិសុទ្ធ​ ទឹកក្រូច​ ក្លែងក្លាយ​ និងគ្មានគុណភាព​ នៅខេត្ត​ កំពង់ធំ​ ។ ក្រោយពីការត្រួតពិនិត្យរបស់​សមត្ថកិច្ចចម្រុះ​រួច​មក​ បានរកឃើញមាន ផលិតផល​ទឹកបរិសុទ្ធ​ ទឹកក្រូច​ ក្លែងក្លាយ​ គ្មាន​គុណភាព​ជាច្រើនមុខ​ ការផលិតខុសបច្ចេកទេ​ស​ និងគ្មានអនាម័យ​ ហើយ​ផលិត​ផល​ទាំង​នោះមានសារធាតុគីមីជាច្រើនមុខ និងបានលក់ចែកចាយទូទាំងប្រទេស​​អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​ ។

នៅថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រុមប្រតិបត្តិការ​នៃលេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​ ដឹក​នាំដោយ​ លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វឌ្ឍនា​ អនុប្រធាន​លេខាធិការដ្ឋាន​ (​គ.ប.ផ.ក​ )​ សហការជាមួយ​ កំលាំង​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​ និងមានការចូលពីអាជ្ញាធរមូលដ្ឋាន​ ដោយមានការសម្របសម្រួលនីតិវិធីពីលោក​ អ៊ិត សុធា​ ព្រះរាជអាជ្ញាខេត្តកំពង់ធំ​ ​បានចុះត្រួតពិនិត្យ​ និងឆែកឆេរ​ សហគ្រាស​ផលិតទឹកបរិសុទ្ធនិងទឹកក្រូច​ យីហោ លឹម ភ័ណ្ឌ​ មានទីតាំង​ស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីការត្រួតពិនិត្យរបស់​សមត្ថកិច្ចចម្រុះ​រួច​មក​ បានរកឃើញមាន ផលិតផល​ទឹកបរិសុទ្ធ​ ទឹកក្រូច​ ក្លែងក្លាយ​ គ្មាន​គុណភាព​ជាច្រើនមុខ​ ការផលិតខុសបច្ចេកទេ​ស​ និងគ្មានអនាម័យ​ ហើយ​ផលិត​ផល​ទាំង​នោះមានសារធាតុគីមីជាច្រើនមុខសម្រាប់លាយផ្សំក្នុង​ ទឹកបរិសុទ្ធ​ ទឹកក្រូច​ និងរកឃើញចំនុចមិនប្រក្រតីចំនួន៦មុខ​ ៖
១,​ មិនបានសុំច្បាប់ចុះបញ្ជីផលិតផ​ល(ចបផ)
២,​ នៅលើសំបកវេចខ្ជប់ដាក់​ អាស័យដ្ឋាន​មិនពិតប្រាកដ
៣,​ មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាព​
៤,​ ប្រើប្រាស់សារធាតុគីមី​លេីសកំរឹតសម្រាប់ផលិតទឹកក្រូច
៥,​ ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់
៦,​ រក្សាទុកទំនិញខូចគុណភាព​ និងហួសកាលបរិច្ឆេទ
៧,​ នៅលើសំបកវេចខ្ជប់ទឹកសុទ្ធមិនមានចុះបញ្ជី(CS)
ដែល​ផលិតទាំងនេះបានលក់ចែកចាយទូទាំងប្រទេស​​អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​ ។

បន្ទាប់ពីបានពិនិត្យផលិតផលក្លែងក្លាយ​ គ្មានគុណភាព​ និងខុសច្បាប់ទាំងនេះ​រួចមក​ លោក​ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេច​ឲ្យ​ សមត្ថកិច្ចចំរុះ​ ដកហូតវត្ថុតាង​មួយចំនួន​ យកមកពិសោធន៍​បន្ថែម​ ហេីយ​និងសម្រេច​ឲ្យ​បិទទីតាំងនេះជាបណ្តោះអាសន្ន​ ផ្អាកការចែកចាយ​ ព្រមទាំង​ចេញដីការតាមចាប់ខ្លួនម្ជាស់សហគ្រាសដែលរត់គេច ដេីម្បី​បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់​ ។

សូមបញ្ជាក់ផងដែរថា​ សកម្មភាព​ផលិតទឹកបរិសុទ្ធ​ ទឹកក្រូច​ ក្លែងក្លាយ​ គ្មាន​គុណភាព​ និងខុសច្បាប់​ របស់សហគ្រាសខាងលើ​ គឺគ្រប់ដបនីមួយៗ​ មានដាក់មេ​ និងពណ៌​ លើស​តម្រឹត​ ដោយបង្ហូរចេញពីធុងសុីទែន​ ហើយបញ្ជូលទៅក្នុងដបក្រោយមកយកដប​ ដដែល​ៗមកដាក់មេទឹកក្រូចចូល​ ហេីយក្នុងនោះក៏រកឃើញសារធាតុគីមី​ និងម្សៅសម្រាប់លាយទឹកកក្រូច​ និងម៉ាកអេវីយ៉ង់(​ Evian)​ ជាច្រើនមុខទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង