ចៅសង្កាត់ច្បារអំពៅទី១៖ នាំមន្រ្តីចុះធ្វើអនាម័យ បរិស្ថានតាមដងផ្លូវជាតិលេខ១
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៩នេះ លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្រ្តីរាជការក្រោមដំបូលសាលាសង្កាត់ និង បងប្អូនប្រជាជនគាត់មកចូលរួមសម្អាតធ្វើអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សថ្មីនិង តាមដងផ្លូវជាតិលេខ១រហូត ដល់ព្រុំប្រទល់សង្កាត់និរោធ ដោយធ្វើការបោសសម្អាត់ប្រម៉ែប្រមូល សំរាមដាក់ចូលក្នុងធុងសំរាមទុក ជាការចូលរួមចំណែកយ៉ាងផុលផុស ជាមួយអាជ្ញាធរខណ្ឌនិងសង្កាត់ ក្នុងការរួមចំណែកលើកកំពស់នូវសោភ័ណភាព តាមដងផ្លូវក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ អោយមានផាសុខភាពដល់យើងទាំងអស់គ្នា ផងដែរពិសេសអ្នកធ្វើដំណើរដោយម៉ូតូ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានលើកឡើងដោយ សង្កត់ធ្ងន់ទៀតថាមិនថាឡើយនៅទីក្រុងភ្នំពេញ ឬនៅឯជនបទនានានោះទេគឺទាមទារអោយមានអនាម័យ បរិស្ថានល្អប្រសើរពិសេសនៅតាមដងផ្លូវជាតិលេខ១ និងផ្លូវនានាឯទៀតដោយមិនត្រូវបោះចោលសំរាម ពាសវាលពាសកាលនោះត្រូវនាំគ្នាវេចខ្ចប់ ទុកដាក់សំរាមដាក់តាមធុងសំរាមអោយ បានត្រឹមត្រូវដើម្បីអោយមូលដ្ឋានសង្កាត់ច្បារអំពៅទី១ទាំងមូលនេះ មានអនាម័យ បរិស្ថានស្រស់ថ្លាស្អាត់ជានិច្ចអោយវាសក្ដិសម ទៅនិងការរស់នៅដ៏ទាន់សម័យរបស់ បងប្អូនប្រជាជននាបច្ចុប្បន្ននេះ នាទីក្រុងគជ់នៃរាជធានីភ្នំពេញ ពោលគឺការហូបស្អាត រស់នៅស្អាត សុខភាពល្អមានផាសុខភាពផងដែរ។
ជាមួយគ្នានេះអាជ្ញាធរសង្កាត់ច្បារអំពៅទី១និងបន្តជំរុញទៅ ដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋាន សង្កាត់ច្បារអំពៅទី១ទាំងអស់អោយ បន្តចូលរួមការងារនេះបន្តទៀត លើការងារសម្អាត់ធ្វើអនាម័យ បរិស្ថានក្នុងន័យលើកកម្ពស់នូវសោភ័ណភាពក្នុងមូលដ្ឋាន សង្កាត់ច្បារអំពៅទី១អោយកាន់តែមាន ភាពល្អប្រសើរថែមមួយកំរិតទៀត ពោលគឺមានអនាម័យ បរិស្ថានល្អគឺផ្ដើមចេញពីយើងទាំងអស់គ្នា។
ជាមួយគ្នានេះលោកចៅសង្កាត់ច្បារអំពៅទី១ក៏បានអំពាវនាវ ទៅដល់បងប្អូនទូទៅពិសេសអ្នកលក់ដូរគ្រឿងបរិភោគ និង បន្លែបង្កាគ្រប់មុខព្រមទាំងអ្នករស់នៅអមសង ខាងផ្លូវនានាសូមកុំយកសំរាមឬកាកសំណល់ ទៅបោះចោលឬចាក់ចូលអណ្ដូងលូដែល នាំអោយស្ទះលូនិងប៉ះពាល់ដល់បរិស្ថាន សោភ័ណនៅក្នុងមូលដ្ឋាន។សង្ឃឹមថាបងប្អូនគាត់ចូលរួមអនុវត្តន៍តាម ការអំពាវនាវរបស់អាជ្ញាធរសង្កាត់ក្នុងការលើក កម្ពស់សោភ័ណភាព ក្នុងមូលដ្ឋានអោយមានផាសុកភាព៕