អាជ្ញាធរឃុំឆ្នុកទ្រូ ចុះដោះស្រាយការតវ៉ារបស់ពលរដ្ឋ ទាមទារ យកដីចំណីផ្លូវលេខ៥២ ធ្វើជាកម្មសិទ្ធិ
កំពង់ឆ្នាំង ៖ មន្ត្រីអាជ្ញាធរ ស្រុកបរិបូរណ៍ និង ឃុំឆ្នុកទ្រូ បានចុះដោះស្រាយការតវ៉ទាមទារ យកដីចំណីផ្លូវលេខ៥២ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយព្រមានថា បើប្រជាពលរដ្ឋមិនព្រមបញ្ឈប់ការតវ៉ាទាមទារយកដីចំណីផ្លូវលេខ៥២ទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៣៨គ្រួសារ ដែលធ្វើការតវ៉ានោះ មិនមែនជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌នោះឡើយ។ ពីមុនប្រជាពលរដ្ឋទាំងនោះ ជាក្រុមអាជីវករដែលពួកគាត់ លក់ដូរនៅលើដីចិញ្ចើមផ្លូវ ចល័តចុះឡើង ទៅតាមរដូវទឹកឡើង ឬស្រក ។ ហើយអាជ្ញាធរខេត្ត និងស្រុកតម្រូវឲ្យធ្វើបន្លាស់ទីផ្ទះបណ្ដែតទឹក របស់ប្រជាពលរដ្ឋ នៅឃុំឆ្នុកទ្រូ ដើម្បីឡើងមករស់នៅលើគោគវិញ តាមដងផ្លូវលេខ៥២។ ការផ្ដល់ដីសម្រាប់អ្នកធ្វើបម្លាស់ទីនេះ គឺសម្រាប់តែប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូប៉ុណ្ណោះ ។
លោក សាំង គីមស៊ន បានបញ្ជាក់ថា ប្រជាពលរដ្ទាំង៣៨គ្រួសារ ធ្វើការទាមទារនោះ មិនមែនប្រជាពលរដ្ឋភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូឡើយ គឺសុទ្ធតែមានអ្នកមានទីលំនៅនៅឃុំដទៃ ក្នុងនោះ មានមកពីឃុំពន្លៃ ១៨គ្រួសារ ឃុំចក១៨គ្រួសារ និង
ឃុំខុនរ៉ង ២គ្រួសារ ។
ប្រជាពលរដ្ឋអ្នកតវ៉ា បានលើកឡើងថា ពួកគាត់បានរស់នៅ និងលក់ដូរជាប់ចិញ្ចើមផ្លូវជាតិលេខ៥២ ចុះទៅមាត់ទឹកកំពង់ឃុំឆ្នុកទ្រូនេះ ច្រើនឆ្នាំណាស់មកហើយ ស្រាប់តែនៅថ្ងៃទី៤ ខែកក្កដា កន្លងទៅថ្មីៗនេះ អាជ្ញាធរឃុំឆ្នុកទ្រូ បានចុះទៅវាស់យកដីរបស់ពួកគាត់ ដែលកំពុងស្នាក់នៅទៅវិញ ។ ពួកគាត់ នឹង មិនសុខចិត្តឡើយ ពួកគាត់ទាមទារ ការរស់នៅលើដីនោះ បន្តទៀត ដោយមិនព្រមចាកចេញជាដាច់ខាត ។
ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ពិតជាធ្លាប់បានផ្តិតមេដៃ សុំរស់នៅលើដីតាមផ្លូវជាតិលេខ៥២នោះ ជាបណ្ដោះ
អាសន្នពិតមែន ដោយសារថា កាលណោះសន្យាថា បើរដ្ឋត្រូវការពេលណា ពួកគាត់នឹងឲ្យដីនោះ ទៅរដ្ឋវិញពេលហ្នឹង ។ ប៉ុន្តែនេះមិនមែនរដ្ឋត្រូវការ ពង្រីកផ្លូវ ឬ ធ្វើអ្វីនោះទេ គែគេដេញពួកគាត់ឲ្យចេញ យកដីទៅឲ្យប្រជាពលរដ្ឋជាអ្នកបន្លាស់ទី ហេតុនេះ ពួកគាត់មិនព្រមជាដាច់ខាត។
ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ពិតជាធ្លាប់បានផ្តិតមេដៃ សុំរស់នៅលើដីតាមផ្លូវជាតិលេខ៥២នោះ ជាបណ្ដោះ
អាសន្នពិតមែន ដោយសារថា កាលណោះសន្យាថា បើរដ្ឋត្រូវការពេលណា ពួកគាត់នឹងឲ្យដីនោះ ទៅរដ្ឋវិញពេលហ្នឹង ។ ប៉ុន្តែនេះមិនមែនរដ្ឋត្រូវការ ពង្រីកផ្លូវ ឬ ធ្វើអ្វីនោះទេ គែគេដេញពួកគាត់អោយចេញ យកដីទៅឲ្យប្រជាពលរដ្ឋជាអ្នកបន្លាស់ទី ហេតុនេះ ពួកគាត់មិនព្រមជាដាច់ខាត។
ចំពោះការទាមទារ របស់ប្រជាពលរដ្ឋទាំងអស់នោះ លោកមេឃុំ សាំង គឹមស៊នបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ ទាំងអស់នោះ នៅតែធ្វើការទាមទារដោយមិនសមហេតុផលទៀត ហើយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរទេ អាជ្ញាធរនិងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះការរស់នៅរំលោភលើដីចំណីផ្លូវ៕