ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរនៅលើផ្លូវចុះទៅវត្តអូរត្រេះ ត្រង់ចំណុចចំណោតអាឡាំងឌឺឡុង រថយន្តមួយគ្រឿង បានបុករះប៉ះនឹងរថយន្តចំនួន ៤គ្រឿង

50

ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរនៅលើផ្លូវចុះទៅវត្តអូរត្រេះ ត្រង់ចំណុចចំណោតអាឡាំងឌឺឡុង ក្រុងព្រះសីហនុ កាលពីម៉ោង៦ល្ងាចថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០១៩។ របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះកើតឡើង បង្កដោយ រថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ធំ3A-1447 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) មានទិសដៅពី ជើង ឆ្ពោះទៅ ត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករះប៉ះនឹងរថយន្តចំនួន ០៤គ្រឿងទិសដៅស្របគ្នាធ្វើអោយរថយន្តខ្លះក្រឡាប់ ខ្លះទៀតធ្លាក់ចេញពីផ្លូវ រួចជ្រុលទៅប៉ះផ្ទះប្រជាពលរដ្ឋ ០១ខ្នងទៀតបណ្តាលអោយផ្ទះនេះរងការខូចខាតផ្នែកខ្លះ ម្ចាស់ផ្ទះឈ្មោះ ញ៉ាញ់ ញ៉ោញ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ សន្តិសុខមានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
១, រថយន្តម៉ាក CAMERY ពណ៌ ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2C-2435 អ្នកបើកបរឈ្មោះ ស៊ូ ណៃ ភេទប្រុស អាយុ ៣៥ឆ្នាំ រួមដំណើរជាមួយប្អូនឈ្មោះ ស៊ូ ជឹង ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
២, រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2AL-8581 អ្នកបើកបរឈ្មោះ ជីម រ៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ រាជធានីភ្នំពេញ ។
៣, រថយន្តម៉ាក NISANAVARA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2U-9486 អ្នកបើកបរឈ្មោះ យន ហាន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មេការរថយន្តបេតុង មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៤,រថយន្ត ម៉ាក NISSAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំKPS-0597 អ្នកបើកបរឈ្មោះ លាង ណាវឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត រួមដំណើរជាមួយប្រពន្ធឈ្មោះ ឡាយ សារី អាយុ ៣៣ឆ្នាំ និងកូនស្រី ០១នាក់ មានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ បើតាមរបាយការណ៍ពីនគរបាលបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះបណ្ដាលឲ្យរបួសមនុស្សចំនួន ០៤នាក់ ( ស្រី ០២នាក់ ) ៖
១, ឈ្មោះ ស៊ូ ជឹង ភេទស្រី អ្នករួមដំណើរ លើរថយន្ត CAMERY រងរបួសស្រាល ។
២, ឈ្មោះ ជីម រ៉ាត់ អ្នកបើកបររថយន្ត NISSAN រងរបួស ស្រាល ។
៣,ឈ្មោះ ឡាយ សារី អ្នករួមដំណើរលើរថយន្ត NISSAN រងរបួសស្រាល ។
៤, ឈ្មោះ យន ហាន អ្នកបើកបររថយន្ត NISANAVARA រងរបួសមធ្យម ។
ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាង រថយន្ត ៥គ្រឿងខូចខាតធ្ងន់ សមត្ថកិច្ចជំនាញចាត់ចែងស្ទូចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដោះស្រាយបន្ត ៕

អត្ថបទដែលជាប់ទាក់ទង