នៅក្រុងព្រះសីហនុ បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនចេញ ដែលទៀមទាអោយមានកិច្ចសហការគ្នា និងចូលរួមពី គ្រប់មជ្ឍដ្ឋាន
ភ្នំពេញ៖បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនចេញ តែទោះបីយ៉ាងណាក្តីយេីងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់ ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សម្រាមអោយបានត្រឹមត្រូវ។
នេះបើតាមការលើកឡើងរបស់លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុក្នុងថ្ងៃបើកយុទ្ធនាការសម្អាតទីក្រុងឱ្យបានស្អាតឡើងវិញថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩។
យុទ្ធនាការសម្អាតទីក្រុងខាងលើនេះបានផ្តួចផ្តើមគំនិតឡើងដោយលោកគួចចំរើននិងមានការចូលរួមពីបណ្តាអង្គភាពនានានៅជុំវិញខេត្តក្រុមហ៊ុនឯកជននិងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះសរុបប្រមាណជា៣.០០០នាក់ជាមួយនឹងរថយន្តគ្រឿងចក្រសរុបប្រមាណជា១៦០គ្រឿងដែលស្មគ្រ័ចិត្តចូលរួមដឹកជញ្ជូនដើម្បីអោយបីអោយទីក្រុងរបស់យើងទាំងអស់គ្នាស្អាតមានបរិស្ថានល្អ។
លោកគួច ចំរើនបានមានប្រសាសន៍ថាសម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេ តែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្អ។ថ្ងៃនេះយេីងជួបជុំគ្នា គោលដៅយេីងគឺប្រមូលសម្រាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះ សុំអោយអ្នកប្រេីប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បានល្អនៅឡេីយទេតែយេីងចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។
បន្ទាប់ពីការជួបជុំ និងការប្រមូលសម្រាមនេះទៅ ខ្ញុំក៏សុំស្នេីសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កេីតសម្រាមនៅទូទាំងក្រុងព្រះសីហនុយេីង និងសូមអោយបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ ធ្វេីខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យេីង ដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កេីតសម្រាមអោយពួកគាត់មានការយល់ដឹង ចូលរួម ដេីម្បីយេីងមានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អ យេីងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ។
លោកអភិបាលខេត្តបានបញ្ជាក់ថាពេលនេះបើយើងមិនជួយសម្អាតគាត់(ក្រុមហ៊ុន)ម្តងទេ សំរាមវានៅសេសសល់ពាសពេញក្នុងទីក្រុង។ ពេលសម្អាតស្អាតហើយបើនៅមានសំរាមថ្មីកើតឡើងទៀតនោះ វាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់គាត់(ក្រុមហ៊ុន)ក្នុងការធានាភាពស្អាតបានឬមិនស្អាតហើយ។សំរាមដែលគេឃើញមានគរពាសវាលពាសកាលតាមដងផ្លូវទីសាធារណៈដីឡូត៍មិនមានម្ចាស់នៅគឺជាសំរាមដែលក្រុមហ៊ុនប្រមូលសំរាមដឹកចេញមិនអស់និងសំរាមរបស់ប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមផ្លូវតូចៗដែលក្រុមហ៊ុនបានចូលទៅយកត្រូវប្រជាពលរដ្ឋយកមកចោលតាមព្រៃដីឡូត៍ឬទីទួលនៅពេលមានភ្លៀងខ្លាំងធ្លាក់មកសំរាមទាំងនោះក៏បានហូរធ្លាក់តាមទឹកមកទីទាបឬចូលផ្លូវទឹកបង្កឱ្យស្ទះទឹកលិចផ្លូវថ្នល់និងភូមិដ្ឋាន។
សំរាមនៅក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះត្រូវបានគេប្រមូលផ្តុំនៅតាមដេប៉ូសំរាមជាង៣០កន្លែង ហើយក្នុងមួយថ្ងៃមានបរិមាណសរុបពី៦៥០ទៅ៧០០តោន បើនៅថ្ងៃបុណ្យអាចកើនដល់៨០០តោន ត្រូវដឹកទៅចាក់ចោលនៅទីលានចាក់សំរាមអូរចំណាដែលមានទំហំ៥០ហិកតា មានចម្ងាយជាងមួយគីឡូម៉ែត្រពីផ្លូវជាតិលេខ៤ និងមានចម្ងាយប្រមាណជា៣៧គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
សំរាមនៅក្រុងព្រះសីហនុទទួលខុសត្រូវដឹកជញ្ជូនចេញ ដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះជាអក្សរកាត់KSWM តាមរយៈរថយន្តនិង គ្រឿងចក្រចំនួន៦៨គ្រឿង។ចំនួនរថយន្តសម្រាប់ដឹកសំរាម បើធៀបជាមួយនឹងបរិមាណសំរាមប្រចាំថ្ងៃ គឺមិនមានសំរាមនៅសេសសល់តាមទីសាធារណៈនោះទេ ប្រសិនបើក្រុមហ៊ុនធ្វើការគ្រប់គ្រងបានត្រឹមត្រូវនោះ៕