មន្ទីរសាធារណការខេត្តព្រះវិហារ រៀបចំការបង្រៀននិងប្រឡងយកបណ្ណបើកបរម៉ូតូកង់បីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online)លើកទី០១
ខេត្តព្រះវិហារ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅថ្ងៃសុក្រ១១កើតខែអាសាឍឆ្នាំកុរឯកស័កព.ស. ២៥៦៣ត្រូវនឹងថ្ងៃ១២ខែកក្កដាឆ្នាំ២០១៩បានរៀបចំការបង្រៀននិងប្រឡងយកបណ្ណបើកបរម៉ូតូកង់បី(Pass App និងGrap) តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)លើកទី០១នៅក្នុងឆ្នាំ២០១៩នេះ។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថាសម្រាប់ថ្ងៃសុក្រ១១កើតខែអាសាឍឆ្នាំកុរឯកស័កព.ស. ២៥៦៣ត្រូវនឹងថ្ងៃ១២ខែកក្កដាឆ្នាំ២០១៩មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានរៀបចំការបង្រៀននិងប្រឡងយកបណ្ណបើកបរម៉ូតូកង់បី(Pass App និងGrap) តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online)លើកទី០១ក្នុងឆ្នាំ២០១៩។ក្នុងនោះមានបេក្ខជនសរុប០៥នាក់មិនមានអវត្តមាននោះទេ ហើយក្នុងនេះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរមានចំនួន០៥នាក់៕