ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ សំ​ លាងទ្រី នាំយកទៀនវស្សានិងទេយ្យវត្ថុមួយចំនួនវេប្រគេនព្រះសង្ឃ​ ដែលគង់ចាំព្រះវស្សា​ នៅវត្តទ្រីសទ្ធារាមហៅ វត្តសង្កែពីរ

164

ខេត្តព្រះវិហារ៖ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីរួមជាមួយមន្រ្តីរាជការក្រោមឱវាទនៅព្រឹកថ្ងៃសៅរ៍១៣កើតខែជេស្ឋឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩បាននាំយកទៀនវស្សានិងទេយ្យវត្ថុមួយចំនួនវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទ្រីសទ្ធារាមហៅវត្តសង្កែពីរស្ថិតនៅភូមិសំបូរឃុំសង្កែពីរស្រុកឆែបខេត្តព្រះវិហារ។

   លោកប្រធានមន្ទីរសាធារណការនិងដឹកជព្ជាូនខេត្តព្រះវិហារក្នុងឱកាសនោះក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងមូលធ្វើការសួរសុខទុក្ខនិងមានមតិផ្តាំផ្ញើក៏ដូចជាសំណូមពរនូវការងារមួយចំនួនទាក់ទងទៅនឹងការងារពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋធ្វើយ៉ាងណាអោយមានការរីកចំរើនទៅមុខរហូត។

   ជាទីបព្ចាប់លោកប្រធានមន្ទីរក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធទាំងអស់សូមសុខភាពល្អនិងជួបនូវពុទ្ធពរទាំងបួនប្រការផងដែរ។

   គួរបញ្ជាក់ថា  ពាក់ព័ន្ធនឹងពិធីបុណ្យចូលកាន់ព្រះវស្សានេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ខែដោយចាប់ពីថ្ងៃ១រោចខែអាសាឍរហូតដល់ថ្ងៃ១៥កើតខែអស្សុជហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនាហើយត្រូវការទេយ្យវត្ថុផ្សេងៗសម្រាប់ផ្គត់ផ្គង់ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀងព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ដូចនេះទៀនព្រះវស្សានិងទេយ្យវត្ថុផ្សេងៗដែលនឹងត្រូវវេរប្រគេនព្រះសង្ឃគឺជាការចាំបាច់បំផុតជាទានដ៏ប្រពៃទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ៕

 

  

អត្ថបទដែលជាប់ទាក់ទង