ឆេះផ្ទះ ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់រលាកពេញខ្លួន
ខេត្តកណ្តាល៖ អនិច្ចាណាស់ អគ្គីភ័យឆេះផ្ទះ ឆក់យកជីវិតប្រពន្ធ ឯប្តីរងរបួសធ្ងន់ ខណៈកំពុងគេងលង់លក់ក្នុងបន្ទប់ជាមួយគ្នា
ដែលករណីដ៏រន្ធត់នេះ កេីតហេតុ នៅថ្ងៃ អាទិត្យ ១៣កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៤៦៣ គ.ស ២០១៩ ត្រូវនិងថ្ងៃទី ១៤កក្កដា២០១៩ វេលាម៉ោង ២និង៤០នាទី នៅចំណុចផ្ទះ ឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សម្ភារខូចខាត និងបាត់បង់រួមមាន៖ ផ្ទះចំនួន ១ខ្នង ទំហ៊ំ ៩ម៉ែត្រ ទទឹង៥ម៉ែត្រ ធ្វេីពីថ្ម ប្រក់ស័ង្កសី ខូចខាត ៥០ភាគរយ ពួក ខ្នេីយ ខោអាវ ទូដាក់ខោអាវ ។
ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធ៖ ១- ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ ( ស្លាប់នៅកន្លែងកេីតហេតុ)ជាប្រពន្ធ ។ ២- ឈ្មោះ វ៉េង វិរះ ភេទប្រុស អាយុ ៣០ឆ្នាំ ជាប្តី (រងរបួសធ្ងន់) ។
អ្នកទាំងពីរ រស់នៅភូមិពោធិក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលប្រាប់ពី សភាពរឿងហេតុថា ៖ នៅមុនពេលកេីតហេតុ ប្តីប្រពន្ធ ទាំង២នាក់ បានដេកនៅក្នុងបន្ទប់ ឡៅតឿ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកេីតហេតុ ស្រាប់តែមានភ្លេីងឆាបឆេះក្នុងបន្ទប់ កន្លែងដេក បណ្តាលឲ្យឈ្មោះ ហានស្រីមុំ (ស្លាប់)នៅក្នុងបន្ទប់ និងឈ្មោះ វ៉េង វិរះ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
នៅក្នុងហេតុការណ៍នេះ មានប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លេីង ដែលកំពុងឆេះនោះ បានរលត់ទៅវិញ៕