ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេងជួបសំណេះសំណាល ជាមួយកម្មករជាងជាងនាក់នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃអាទិត្យនេះ

96

ភ្នំពេញ៖លោកឃួងស្រេងសមាជិកសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណបក្សណាសហជីពរាជធានីភ្នំពេញនាព្រឹកថ្ងៃអាទិត្យទី១៤ខែកក្កដាឆ្នាំ២០១៩នេះបានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង១០០០នាក់នៅក្នុងវិមានសុភមង្គលសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

    លោកឃួងស្រេងក្នុងឱកាសនោះបានមានប្រសាសន៍រំលឹកពីរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃរបស់ប៉ុលពតនិងបានលើកឡើងពីគុណបំណាច់របស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍នេះនឹងធ្វើអោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេសជាមួយនិងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដើម្បីឱ្យបងប្អូនកម្មករកម្មការិនីបានយល់ដឹង។

  លោកពេជ្រកែវមុនីប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យបានអោយដឹងថានៅខណ្ឌមានជ័យមានរោងចក្រចំនួន៣០រោងចក្រ។

   ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនោះលោកឃួងស្រេងក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់កម្មករកម្មការិនីដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាង១ពាន់នេះផងដែរដោយក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង