ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

1,049

ភ្នំពេញ:អ្នកប្រដាល់ថៃផេត មរគុត(Phat Morokout)ត្រូវអ្នកប្រដាល់កម្ពុជាឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌ
ពោធិ៍សែនជ័យវាយឡើងទក់សាច់ទាំងព្រឹកតែម្ដង ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនBoostrong Gold Medal Fighter on Fireនាព្រឹកថ្ងៃទី១៤
កក្កដា ។គ្រាន់តែចេញមកភ្លាមនរណាក៏និយាយដែរថា អ្នកប្រដាល់ថៃរូបនេះមិនសក្តិសម ជាគូប្រកួតសម្រាប់ឡេង លីឡើយ ។
ឡេងលីចាប់ផ្ដើមវាយសម្រុកតាំងពីដំបូងទីមកម្ល៉េះ ហើយការវ៉ាចេញរបស់គេភាគច្រើនចំគោលដៅបានល្អតែ
យូរៗម្ដងកណ្ដាប់ដៃ និងកែងរបស់ផេត មរគុតក៏ធ្វើឲ្យឡេងលីចង់គាំងដែរ ។
នៅទឹកទី៣អ្នកប្រដាល់ថៃរូបនេះត្រូវអាជ្ញាកណ្ដាល រាប់៨បន្ទាប់ពីឡេងលីប្រើកណ្ដាប់ដៃវាយចំពោះខ្លាំងៗនោះ ។ មកដល់ទឹកទី៤ផេត មរគុតត្រូវអាជ្ញាកណ្ដាលករាប់៨ម្ដងទៀត បន្ទាប់ពីត្រូវជាច្រើនជង្គង់របស់ឡេងលី ។ទោះ
ជាយ៉ាងនេះក៏ដោយក៏អ្នកប្រដាល់ទាំង២រូបនេះ តស៊ូជាមួយគ្នារហូតចប់ទឹកទី៥ហើយឯម ឡេងលីបានទទួលជ័យជំ
នះលើគូប្រកួតរបស់ខ្លួនដោយពិន្ទុប៉ុណ្ណោះ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដែលប្រកួតជាមួយបឺត
សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាកនោះត្រូវអាជ្ញាកណ្ដាល បញ្ចប់ការប្រកួតត្រឹមទឹកទី២បន្ទាប់ពីប៊ុនហ៊ីមត្រូវអាជ្ញាកណ្ដាល
រាប់៨ជាលើកទី២ហើយគេប្រាប់អាជ្ញាកណ្ដាលថា គេមានបញ្ហាជើងមិនអាចបន្តការប្រកួតបានទៀតនោះ ។
លោកឧត្តមសេនីយ៍រាជ សុផែនដែលជាស្នងការប្រកួតបានប្រកាស ភ្លាមៗថាប៊ុនហ៊ីមវ៉ៃមិនអស់ពីសមត្ថភាព
ហេតុនេះការប្រកួតនេះ មិនត្រូវបានប្រកាសលទ្ធផលឡើយ ។ ជាមួយគ្នានេះប៊ុនហ៊ីមត្រូវទទួល ការដាក់ពិន័យហើយ
ការប្រកួតនេះគេក៏បានទទួល លុយតម្លៃខ្លួនដែរ ។ចំពោះបឺត សង្ឃឹមគេបានទទួលលុយតម្លៃខ្លួនជាធម្មតា ។

អត្ថបទដែលជាប់ទាក់ទង