ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនជីដូនមួយស្រវឹងស្រាជោកជាំ ទាញខ្សែក្រវាត់វាយបងស្រីរងរបួស

780

ស្រុកកោះធំ ៖ ករណីហិង្សាដោយចេតនា ប្អូនជីដូនមួយស្រវឹងស្រាជោកជាំ ទាញខ្សែក្រវាត់វាយបងស្រីរងរបួស ត្រូវនគរបាលវាយខ្នោះ  ។
កើតហេតុថ្ងៃទី១៣កក្កដា២០១៩វេលាម៉ោង២១យប់ នៅចំណុចខាងមុខផ្ទះម្ដាយជនរងគ្រោះ ភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ សាយ ពុយ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មការនីរោងចក្រ ។ ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនឈ្មោះ គាត បូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។

ជនរងគ្រោះ និងជនសង្ស័យ គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយកន្លងមកក៏ពុំដែលមានទំនាស់អ្វីនឹងគ្នាដែរ ។
លុះនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សាយ ពុយ និងជនសង្ស័យឈ្មោះ គាត បូ បានទៅចូលរួមពិធីខួបកំណើតក្មួយស្រីរបស់ពួកគេ នៅចំណុចផ្ទះឈ្មោះ ពា ច្រឹប (ម្ដាយជនរងគ្រោះ) នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល ដូចគ្នា ។ រហូតមកដល់វេលាកើតហេតុ ម៉ោង ២១យប់ ថ្ងៃដដែល ខណៈពេលដែលភ្ញៀវអញ្ជើញត្រឡប់ទៅវិញ ពេលនៅជនរងគ្រោះ ក៏បានជូនដំណើរភ្ញៀវ ហើយជនសង្ស័យ ដែលស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ ក៏បានទៅវិញដែរ ដោយបានឡើងជិះលើម៉ូតូរបស់គេ ឃើញដូចនោះឈ្មោះ ពា ច្រឹប បានឃាត់កុំឲ្យចេះតែយកម៉ូតូរបស់គេជិះយ៉ាងដូច្នេះ ស្រាប់តែឈ្មោះ គាត បូ បានទៅជិះកង់វិញ និងបាន ស្រែកជេរប្រមាថទៅលើឈ្មោះ ពា ច្រឹប និងអ្នកនៅទីនោះថែមទៀត ភ្លាមនោះជនសង្ស័យ បានរុញកង់ផ្ដួលចោល និងបានទាញ យកខ្សែក្រវាត់ពី
ចង្កេះ ទោវាយលើជនរងគ្រោះឈ្មោះ សាយ ពុយ ចំនួន ២ខ្សែក្រវាត់ ចំខ្នងបណ្ដាល ឲ្យជនរងគ្រោះដួលផ្កាប់មុខទៅដី រងរបួសត្រង់ខ្នង និងក្បាលជង្គង់ចេញឈាម ។ ចំណែកជនសង្ស័យ ត្រូវបានបងប្អូននៅទីនោះ ចាប់ឃាត់ចេញ និង
រាយការណ៍មកកាន់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកថ្មីតែម្ដង ។
ក្រោយមកសមត្ថកិច្ចនគរបាល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ គាត បូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង