ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលសង្ស័យ៤នាក់ទៀត មានឈ្មោះក្នុងដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌមគិរី ត្រូវចាប់ខ្លួន

76

មណ្ឌលគិរី៖ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌមគិរី
ជនសង្ស័យ៤នាក់ទៀត ដែលគេចខ្លួន ត្រូវ កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញ និងចាប់ខ្លួនតាមអំណាចដីកា បញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានប្រាប់ឱ្យដឹងថា ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំ និងការដាក់ចេញនូវវិធានការតឹងរ៉ឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូននៅតុលាការ និងពេលនេះ ជនសង្ស័យ៤នាក់ទៀត ដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញ និងចាប់ខ្លួនតាមអំណាចដីកា បញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ការបំផ្លាញចោលវត្ថុតាង ដែលជាមធ្យោបាយដឹងជញ្ជូននោះ នៅតែបន្តអនុវត្តន៍យ៉ាងក្តៅគគុក។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរ៉ឹង មិនអត់ឱនចំពោះបុគ្គល ដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តន៍ច្បាប់ដាច់ខាត។
គណៈកម្មការជាតិ សូមអំពាវនាវរួមគ្នា ថែរក្សាធនធានធម្មជាតិ ដើម្បីទាំងគ្នា និងពិភពលោកយើង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា សំណុំរឿងឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ ត្រូវបានតុលាការខេត្តមណ្ឌលគិរី ចេញដីការឃុំខ្លួន ដាក់ពន្ធនាគារ។

ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង។

លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកងរាជអាវុធហត្ថបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ និងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង។

លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុន ដែលកំពុងរកស៊ីខុសច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្ត នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង