ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា ៖ គណៈសកម្មការជាតិ តែឯងមិនអាចការពារព្រៃឈើបានទេ គប្បីមេត្តាចូលរួមគាំទ្រ ពីក្រសួងស្ថាបន័ ដែលមានសមត្ថកិច្ច

82

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ហើយគណៈសកម្មការជាតិតែឯងមិនអាចការពារព្រៃឈើបានទេ គប្បីមេត្តាចូលរួមគាំទ្រ ពីក្រសួងស្ថាបន័ ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្ត។

លោកអេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តល់មតិថា៖ ទទួលស្តាប់រាល់មតិយោបល់ គណៈសកម្មការជាតិតែឯងមិនអាចការពារព្រៃឈើបានទេ។ គប្បីមេត្តាចូលរួមគាំទ្រ៖ ១ _ក្រសួងស្ថាបន័ ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្ត ចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានរឹងរឹង។ តាមការពិនិត្យ ដីសម្បទានមួយចំនួនមិនអាចដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង។ ២_ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៏ដាច់ខាត ។៣ _បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថាកាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។ ៤_លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ ឲ្យតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ៕

អត្ថបទដែលជាប់ទាក់ទង