ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ស្តីបន្ទោសអាជ្ញាធរសង្កាត់និងខណ្ឌព្រែកព្នៅដែលមិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋ

75

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានធ្វើការស្តីបន្ទោសទៅអាជ្ញាធរសង្កាត់និងខណ្ឌព្រែកព្នៅយ៉ាងចាស់ដៃក្រោយបានដឹកថាអាជ្ញាធរសង្កាត់ខណ្ឌក្នុងនាមជាម៉ែជាឪរបស់បងប្អូនប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់ឲ្យបានពេញលេញក្នុងការដោះស្រាយទឹកស្អាតជូនប្រជាពលរដ្ឋបើទោះបីជាមានការណែនាំហើយក្តី។

   លោកឃួងស្រេងបានលើកឡើងថាអស់លោកពិតជាមិនបានចុះទៅមើលឲ្យដល់គោលដៅដែលប្រជាពលរដ្ឋសំណូមពរឲ្យជួយនោះទេគឺចុះបានត្រឹមតែសុំពេលជួបថ្នាក់ដឹកនាំចំណែកខ្លួនឯងមិនបានអនុវត្តតាមភារកិច្ចរបស់ខ្លួនឲ្យបានម៉ត់ចត់ជាយមកហើយ។

   លោកឃួងស្រេងបានបញ្ជាក់ទៀតថាកន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានជាវដុំទឹកស្អាតដើម្បីលក់ទៅអោយប្រជាពលរដ្ឋដែលជួបការខ្វះទឹកស្អាតប្រើប្រាស់និងបានលក់ក្នុងតំលៃថោកគឺ៧០០រៀលក្នុង១ម៉ែត្រគីបនិងបានទិញរថយន្តសំរាប់ដឹកទឹកជូនប្រជាពលរដ្ឋផងដែរក្នុងភូមិសាស្ត្រសង្កាត់មួយចំនួនដែលខ្វះទឹក។

  ការស្តីបន្ទោសរបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទៅលើអាជ្ញាធរសង្កាត់និងខណ្ឌព្រែកព្នៅខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែកក្តដានេះនៅវត្តឈូកវ៉ាក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រជាង៨៦០គ្រួសារមកពីសហគមន៍ចំនួន១០​​ និងភូមិទាំង១៨​​ ក្នុងសង្កាត់គោលរកាខណ្ឌព្រែកព្នៅ។

   ចំពោះអំណោយដែលប្រជាពលរដ្ឋទទួលបាននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម,មីមួយកេស,ត្រីខ១យួ,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួ,សៀវភៅ៤ក្បាល,ប៉ិច២ដើម,ថ្នាំពេទ្យ៣មុខនិងថវិកា៣ម៉ឺនរៀល។

   ក្រោយបញ្ចប់ពិធីសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋរួចមកលោកអភិបាលរាជធានីភ្នំពេញរួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតក៏បានធ្វើដំណើរចុះផ្ទាល់ទៅដល់ភូមិដ្ឋានប្រជាពលរដ្ខដែលបាននិងកំពុងរស់នៅក្នុងសហគមន៍អណ្ដូងសង្កាត់គោករកាដើម្បីសួរសុខទុក្ខនិងស្តាប់នូវការចង់បានរបស់បងប្អូនហើយក្នុងឱកាសនោះអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកងីមានហេងដឹកនាំមន្ត្រីរបស់ខ្លួនធ្វើសកម្មភាពបាញ់ថ្នាំមូសនៅតាមមូលដ្ឋានប្រជាពលរដ្ឋខណៈដែលជម្ងឺគ្រុនឈាមបាននិងកំពុងវាយលុកយ៉ាងខ្លាំងក្លាមិនថានៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា៕

 

អត្ថបទដែលជាប់ទាក់ទង