ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំង​នគរបាល​​ជាតិ​ ​ការ​ប្រើ​ប្រាស់​​កម្លាំង​ ប្រើ​ប្រាស់​អា​វុធ​ និ​ង​មធ្យោ​បាយ​ ឲ្យ​បាន​​សមស្រប​​ តាម​ភារ​កិច្ច​​ដែល​​ថ្នាក់​​លើ​ប្រ​គល់​ជូន

53

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៥ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នេះ ​លោក​​ឧត្ត​ម​សេនី​យ៍​ទោជួន ណារិន្ទ ស្នងការ​នគ​របា​ល​ខេត្ត​​ព្រះសី​ហនុ​ បាន​ដឹក​នាំបើក​កិច្ច​ប្រជុំ ជា​បន្ទាន់​មួយ​​ដើម្បី​​ផ្សព្វ​​សេចក្តី​​ណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង​​ប្រើប្រា​ស់​ក្រប​ខ័ណ្ឌ​​មន្ត្រី​ន​គរបាល​ជាតិ​ ការ​គ្រប់គ្រង​​ប្រើប្រា​ស់​អាវុធ​ជាតិផ្ទុះ និង​មធ្យោបាយ​​រប​ស់​រដ្ឋ​។

លោក​ឧត្តម​សេនីយ៍ត្រី​ អ៊ឹម​ វលក្ខណ៍ ស្នងការរង ជាប្រធានសេនាធិការ​ ​បាន​ឡើង​អាន​សេចក្ដី​ណែនាំ​​រប​ស់​ក្រ​សួង​មហាផ្ទៃ​ លេខ​០១៩សណន​ ចុះ​ថ្ងៃទី​៥ខែ កក្កដា​ ឆ្នាំ​២០១៩​ ស្តី​ពីការគ្រប់គ្រង​ប្រើប្រាស់​​ក្រប​ខ័ណ្ឌ​ មន្ត្រី​នគរបាល​ជាតិ​ កា​រ​គ្រ​ប់គ្រង​​ប្រើប្រាស់​​អាវុធ​ជាតិផ្ទុះ និង​មធ្យោបាយ​ ដែល​មាន​ខ្លឹមសា​រ​១​០​ចំណុច​ បាន​ចែ​ង​យ៉ា​ង​ច្បាស់​ អំពី​តួនាទី​​ភា​រកិច្ច​ របស់​កងកម្លាំ​ង​​នគរបាល​ជាតិ​​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​​ថ្ងៃ​ បម្រើ​ប្រជា​ពលរ​ដ្ឋ​ដោ​យ​មាន​ស្មារតី​ទទួល​​ខុស​​ខ្ពស់​ ។
លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ បាន​មានប្រសាសន៍​ ណែនាំ​បញ្ជាក់​បន្ថែម​ អំពី​ខ្លឹមសារ​ សេចក្តី​ណែនាំ​ទាំង​១០​ចំណុច​ របស់​ក្រសួង​មហាផ្ទៃ​ បាន​ចែង​​ច្បាស់​លាស់​អំពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​ ការ​ប្រើប្រាស់​កម្លាំង​ ប្រើប្រាស់​អាវុធ​ និង​មធ្យោបាយ​ ឲ្យ​បាន​សមស្រប​ តាម​ភារកិច្ច​ដែល​ថ្នាក់​លើ​ប្រគល់​ជូន​។
លោក​ឧត្តម​សេនីយ៍ស្នងការ​ បាន​បញ្ជាក់​បន្ថែម​ សូម​ឲ្យ​អស់​លោក​ទាំង​អស់​ អនុវត្ត​តាម​អនុសាសន៍​ អភិក្រម​ទាំង​៥​ចំណុច​ របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​៖ ១,​ឆ្លុះ​កញ្ចក់​ ២,ងូត​ទឹក​ ៣,​ដុស​ក្អែល​ ៤,ព្យាបាល​ និង​ ទី,៥វះកាត់​។ មន្ត្រី​ត្រូវ​បម្រើ​ប្រជា​ពលរដ្ឋ។
មិន​ត្រូវ​ឲ្យ​មាន​រថយន្ត​ស្លាក​លេខនគរបាល​ ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន​ ឬ​ជន​បរទេស​​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​រដ្ឋ​ ជា​ដា​ច់​ខាត​ ជា​ពិសេស​កងកម្លាំង​នគរបាល​ និង​ អាវុធ​ មិន​ត្រូវ​ឲ្យ​មាន​ ការ​ចេញ​ទៅ​ការពារ​តាម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ ឬ​ ការ​ពារ​វិស័យ​ឯកជន​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង