ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាយលុយសម្រាប់ស៊ីហ្គេម២០២៣ ត្រូវតែសុចរឹត

77

​ភ្នំពេញ:គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបើកការប្រជុំប្រចាំត្រិមាសនាថ្ងៃទី១៥កក្កដានៅវិមានសន្តិភាព អធិបតីដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ដែលជាប្រធានរបស់
CAMSOC ។
​ដោយមានការចូលរួមពីបណ្ដាសមាជិកប្រតិបត្តិនិងបណ្ដាស្ថាប័នដែលពាក់ព័ន្ធនោះអង្គប្រជុំបានក៏
បានសង្កត់ធ្ងន់ទៅលើផ្នែកហិរញវត្ថុដោយធ្វើយ៉ាងណាឲ្យមានតម្លាភាព គណនេយ្យភាព និង សុច្ចរិតភាព
បំផុតក្នុងការប្រើប្រាស់កញ្ចប់ថវិការបស់ជាតិដើម្បីជំរុញដល់ការរៀបចំការអភិវឌ្ឍកីឡាឲ្យមានប្រសិទ្ធ
ភាពឈានទៅទទួលបានជោគជ័យ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។
​ថ្លែងប្រាប់បណ្ដាញពត៌មានក្រោយកិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថានេះគឺជាកិច្ចប្រជុំរៀងរាល់៣ខែម្តងដើម្បីពន្លឿនកិច្ចការនានា
របស់ខ្លួន។
ជាមួយគ្នានោះសម្តេចពិជ័យសេនាបានផ្តល់អនុសាសន៍ជាច្រើននិងតម្រង់ទិសឲ្យលេខាធិការដ្ឋាន
បើកដំណើរការចាប់ពីពេលនេះតទៅ ដែលការិយាល័យ លេខាធិការដ្ឋាន CAMSOC ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបម្រើដល់កិច្ចការរដ្ឋបាល ច្រកចេញចូលតែមួយ។
បន្ថែមពីលើនោះសម្តេចប្រធាន CAMSOC បានឲ្យដំណើការផែនការអភិវឌ្ឍកីឡា ជំនាញនានាឲ្យបានលឿនចាប់ពីពេលនេះតទៅ ដើម្បីបង្ហាញនូវយន្តការដំណើការ ប្រសិទ្ធភាពការងាររបស់ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣។
លោកវ៉ាត់ ចំរើនអះអាងទៀតថា ក្រៅពីនេះ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់លើការងារ
អភិវឌ្ឍន៍កីឡាជំនាញជាមួយសហព័ន្ធកីឡាជាតិនានា និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការបញ្ជូនកីឡាករ កីឡា ការិនីជម្រើសជាតិទៅហ្វឹកហាត់កម្រិតខ្ពស់រយៈពេលវែនៅក្រៅប្រទេសជាមួយនឹងការយកចិត្តទុកដាក់ រួមគ្នាពិនិត្យមើលអំពីឆន្ទៈពិតប្រាកដរបស់អត្តពលិក ដែលជាគោលដៅគឺប្រទេសចិន កូរ៉េ ជប៉ុន និងនៅតំបន់អឺរ៉ុប ឬបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។
បន្ទាប់ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ធនធានទាំងអស់របស់ CAMSOC នឹងត្រូវបន្តយកទៅ បម្រើដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានោះដែរ ដែលតាមធម្មតា អាស៊ានប៉ារ៉ាហ្គេម តែងតែប្រារព្ធធ្វើក្រោយស៊ីហ្គេម ចន្លោះពី២សប្តាហ៍ ទៅ១ខែ។

អត្ថបទដែលជាប់ទាក់ទង