ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងទាំង៤នរណា ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?

98


ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ហើយនៅរសៀលថ្ងៃទី២០កក្កដានេះ ។
ជើងខ្លាំង៤រូបដែលមានអ្នកប្រដាល់កម្ពុជា២រូប និងអ្នកប្រដាល់ថៃចំនួន២រូប ។អ្នកប្រដាល់កម្ពុជាចាន់ សំ
អាត៤ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគេត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam) ។ អ្នក
ប្រដាល់ទាំង២រូបនេះក្នុងវគ្គវិលជុំសន្សំពិន្ទុគេឈ្នះ៣ប្រកួតចាញ់មួយប្រកួតដូចគ្នា ។
ក្នុងជំនួបនៅវគ្គវិលជុំសន្សំពិន្ទុផេត ង៉ាមចាញ់សំអាតដោយស្វ័យប្រវត្តិដោយសារតែពេលនោះអ្នកប្រដាល់ថៃ
រូបនេះរក្សាទម្ងន់មិនបាន ។ តែសម្រាប់ការជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវាសំខាន់ណាស់ព្រោះអ្នកឈ្នះនឹង
បានឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលម្ចាស់ខ្សែក្រវាត់បាន៤.០០០ដុល្លារ ឯអ្នកចាញ់២.០០០ដុល្លារ ។
សំអាតមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦១ដង ចាញ់១៧ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន
ចំនួន១៧ដង ។ ផេត ង៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧១ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ដង ។សំអាត
លេខ២ពូលA អាចយកឈ្នះផេត ង៉ាម លេខ១ពូលB បានឬទេ ?
ប្រកួតក្នុងវគ្គីពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មា ស សែនសុខជួបប្រកួតជា
មួយអ្នកប្រដាល់ថៃដែន សាយ៉ាម(Den Sayam) ។
ដែន សាយ៉ាមជាអ្នកប្រដាល់បានចំណាត់ថ្នាក់លេខ២នៃពូលB ចំពោះសាវិនវិញគេបានចំណាត់ថ្នាក់លេខ១
នៃពូលA ។ក្នុងវគ្គប្រកួតជម្រុះសន្សំពិន្ទុសាវិន៤ប្រកួតរបស់គេឈ្នះ៣ប្រកួត និង ចាញ់២ប្រកួតចំពោះសាយ៉ាមវិញ
៤ប្រកួតរបស់គេឈ្នះ ២ប្រកួតនិងចាញ់២ប្រកួត ។
កាលជួបគ្នាក្នុងវគ្គសន្សំពិន្ទុសាវិនប្រើកែងវាយសាយ៉ាមឲ្យសន្លប់នៅទឹកទី២តែជំនួបលើកនេះមិនទាន់ប្រាកដ
ថាសាវិនជួបសំណាងល្អដូចលើកមុននោះឡើយ ។ សាវិនមានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៧៤ដង ចាញ់២៨ដង
និងស្មើពិន្ទុ៦ដង ។
ចំពោះដែន សាយ៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៧ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។ តើ
ការជួបគ្នាក្នុងវគ្គដ៏សំខាន់នេះនរណាជាអ្នកឈ្នះនរណាជាអ្នកចាញ់ ?

អត្ថបទដែលជាប់ទាក់ទង