ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារក្រើនរំលឹកបន្ថែមទៀតទាក់ទងទៅនឹងឥរិយាបថ និងការគោរពវិន័យ ការងាររបស់មន្រ្តី

302
ខេត្តព្រះវិហារ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានក្រើនរំលឹកបន្ថែមទៀតទាក់ទងទៅនឹងឥរិយាបថ និងការគោរពវិន័យការងាររបស់មន្រ្តី ដែលការក្រើនរំលឹកនេះបានធ្វើឡើងក្នុង កិច្ចប្រជុំប្រចាំខែលើកទី៧ នៅក្នុងឆ្នាំ២០១៩កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។
   មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សំ លាងទ្រី ប្រធានមន្ទីរ បានបើកកិច្ចប្រជុំលើកទី៧ នៅសាលប្រជុំធំរបស់មន្ទីរ ដើម្បីឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅសម្រាប់ខែសីហា ឆ្នាំ២០១៩។
  ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ក៏បានលើកសសើរដល់មន្រ្តីធ្វើការបានល្អមួយចំនួនដែលលេចធ្លោ ជាមួយនឹងការលើកទឹកចិត្តក៏ដូចជាការសំណូមពរបន្ថែមទៅលើបរិស្ថាននៅក្នុងកន្លែងធ្វើការ និងការប្រើប្រាស់ឯកសណ្ឋាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងការងារ ក៏ដូចជាការអោយតម្លៃលើខ្លួនឯង។ជាពិសេសលោកប្រធានមន្ទីរបានលើកទ្បើងជាការក្រើនរំលឹកបន្ថែមទៀតទាក់ទងទៅនឹងឥរិយាបថ និងការគោរពវិន័យការងាររបស់មន្រ្តី ក៏ដូចជាកម្មករទាំងអស់ ជាមួយគ្នានេះលោកប្រធានមន្ទីរក៏បានជួបសំណេះសំណាលជាមួយក្រុមកម្មករផងដែរ៕
អត្ថបទដែលជាប់ទាក់ទង